Bob Jungles ឈ្នះ​ការ​​ប្រណាំង​កង់​កម្មវិធី​ Liege-Bastonge-Liege នៅ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​

50

ប្រណាំង​កង់​៖ កីឡាករ​ប្រណាំង​កង់​លុចហ្សំបួរ Bob Jungle បាន​ឈ្នះ​កម្មវិធី​ប្រណាំង​កង់ Liege-Bastonge-Liege ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដែល​ជា​ការ​ប្រណាំង​កម្ដៅ​សាច់ដុំ​ មុន​ព្រឹត្តិការណ៍​ប្រណាំង​កង់​ធំ​ៗ​មកដល់​។

កីឡាករ​ Bob Jungle

​​ការប្រកួត​ដែល​កំណត់​យក​ទីក្រុង Liege ជា​គោល​ចេញដំណើរ​ទៅកាន់ Bastonge ហើយ​បក​មក Liege វិញ សមាជិក​នៃ​ក្រុម Quick Step-Floors រូប​នេះ​បាន​ប្រើប្រាស់​ល្បឿន​យ៉ាង​លឿន ​ដើម្បី​វ៉ា​គូប្រជែង​ក្នុង​ការ​ប្រកួត ដោយ​រូបគេ​នាំមុខ​ដាច់​គូប្រកួត​រហូត​ដល់​ទី​ព្រ័ត្រ ចំណែក​ឯ​កីឡាករ​កាណាដា Michal Woods មកដល់​លេខ​២  ពីមុខ​កីឡាករ​បារាំង Romain Bardet​។​ ចំណែក​ការប្រកួត​ផ្នែក​នារី​វិញ ​កីឡា​ការិនី​ហូ​ឡង់ Anna van der Breggen គឺជា​អ្នកឈ្នះ​ការប្រកួត​នេះ ដែល​ជា​ជ័យជំនះ​ 2​ឆ្នាំ​ជាប់​គ្នា​ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​នេះ​។

កីឡា​ការិនី​ហូ​ឡង់ Anna van der Breggen

​​រំលឹក​ដែរ​ថា Liege-Bastonge-Liege គឺជា​ព្រឹត្តិការណ៍​ប្រណាំង​កង់​ទី​4 ​ក្នុងចំណោម​ 5 បន្ទាប់ពី Milan-San Remo, Tour of Flanders, Paris-Roubaix នឹង​ព្រឹត្តិការណ៍​ចុងក្រោយ​គឺ Tour of Lombardy ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ប្រទេស​អ៊ីតាលី​៕
​អត្ថ​ប​ទ៖ ឈិ​ត រតនា