ពលរដ្ឋ​កូរ៉េខាងត្បូង​មាន​មន្ទិល​ចំពោះ​គម្រោង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុង​យ៉ាង​មុន​ជំនួប​ចរចា​សន្តិភាព​

76

កូរ៉េខាងត្បូង៖ ​សេចក្ដីប្រកាស​របស់​កូរ៉េខាងជើង ​អំពី​ការ​ផ្អាក​ការ​បាញ់​សាកល្បងនុយក្លេអ៊ែរ​ និង​មី​ស៊ី​លរបស់​ខ្លួន ត្រូវ​បានជួប​នឹង​ភាព​មន្ទិល​សង្ស័យដោយពលរដ្ឋ​កូរ៉េខាងត្បូងកាលពី​ថ្ងៃ​សៅរ៍ ដោយ​បង្ហាញ​ពី​ការ​ប្រឈម​ខាង​នយោបាយ​ សម្រាប់ប្រធានាធិបតី​កូរ៉េខាងត្បូង ខណៈលោកស្ថិត​នៅ​លើដំណើរ​ជំរុញ​ចុងក្រោយ សម្រាប់​សន្តិភាព​នៅ​ឧបទ្វីប​នេះ។

​​មេដឹកនាំ​កូរ៉េខាងជើង លោក គីម​ ជុង​អ៊ុន បាន​និយាយ​ថា ប្រទេស​របស់​លោក​លែង​ត្រូវការ​ការ​សាកល្បង​នុយ​ក្លេអ៊ែរ ឬ​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក​ទៀតហើយ ព្រោះ​ខ្លួន​បាន​ឈាន​ដល់​គោល​ដៅ ​នៃ​ការអភិវឌ្ឍន៍​អាវុធ​នុយ​ក្លេអ៊ែររបស់​ខ្លួន​ហើយ​។​ ​មនុស្ស​ជាច្រើន​បាន​បង្ហាញ​ភាព​មន្ទិល​សង្ស័យ ចំពោះគម្រោងរបស់​ទីក្រុង​ព្យុងយ៉ាង ក្នុង​ការ​ផ្អាកការអភិវឌ្ឍន៍អាវុធ​នុយក្លេអ៊ែរ​ និង​ជំរុញ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ក្នុង​ការ​ផ្សះផ្សា​ជាមួយប្រទេស​ឯកា​មួយ​នេះ ខណៈ​កិច្ចពិភាក្សា​ស្ដីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ អាចមិន​លើស​ត្រឹមតែ​ជា​ជម្រើស​យុទ្ធវិធី​ ដើម្បី​រក្សា​របប​នេះ​តែប៉ុណ្ណោះ​។​

​​ប្រជាពលរដ្ឋ​កូរ៉េខាងជើង​បាន​រស់​នៅ​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​ នៅ​ក្រោម​ការ​គំរាម​នៃ​សង្គ្រាមពី​ស​ត្រូវ​របស់​ពួកគេ​ និង​ជា​ប្រទេសជិតខាង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​បច្ចុប្បន្ន​។ ​ពួកគេ​ក៏បាន​ឃើញការ​ជំរុញ​មុន​ៗ​ជាច្រើន ផង​ដែរ​ ដើម្បី​ឲ្យ​មានការ​ផ្សះផ្សា​ដែលបង្កើន​ក្ដី​សង្ឃឹម​នៃ​សន្តិភាព​ ដែលបញ្ចប់​ទៅបាន​ត្រឹម​តែ​ភាព​ជូរចត់​ត្រឡប់​មកវិញ​ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ​មាន