មនុស្ស ៤​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​​មួយ​នៅ​​ក្នុង​ភោជនីយដ្ឋាន Waffle House​ រដ្ឋ Tennessee

88

អាមេរិក៖ ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា បុរសអាក្រាត​កាយ​ម្នាក់ប៉ុន្តែ​ពាក់​អាវធំ​ពណ៌​បៃតង បាន​បាញ់​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ​៤​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស ​៣​នាក់​ផ្សេងទៀត​រង​របួស នៅភោជនីយដ្ឋាន Waffle House ជិត​ទីក្រុង Nashville ​នៃ​រដ្ឋ Tennessee កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។

​​ក្មាន់កាំភ្លើង​បាន​ប្រដាប់​ដោយ​អ្វី​ដែល​គេ​ហៅថា​ជា​កាំភ្លើង​ម៉ាក AR-15 មួយ​ដើម​បាន​ដើរចូល​ទៅ​ក្នុង​ភោជនីយ​ដ្ឋាននោះ​ នៅ​​សង្កាត់ Antioch ក្នុង​តំបន់ដាច់ស្រយាល Nashville ភ្លាមៗ​មុន​ម៉ោង 3:30ព្រឹក។​ ​នគរបាល​ទីក្រុង Nashville បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​លើ​គណនី Twitter ថា ជន​ដៃ​ដល់​បាន​បើក​ការ​បាញ់​ប្រហារ​ទៅលើ​ម្ចាស់​ភោជនីយដ្ឋាន៕

​អត្ថបទ៖ សុខ​មាន