សមាគម​អតីត​យុទ្ធ​ជន​ខេត្ត​កំពង់​ធំ​ទទួល​បាន​ការ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​

562

កំពង់ធំ៖ អង្ករ​០២​តោន​ និង​មី​២០០​កេស​ត្រូវ​បាន​ប្រគល់​ជូន​សមាគម​អតីត​យុទ្ធជ​នខេត្ត​កំពង់​ធំ​ ដែល​ទាំង​នេះ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ តាម​រយៈ​ ឧត្តម​សេនីយ៍​ឯក ​ហ៊ុន ​ម៉ាណែត ​នាយរង​សេនា​ធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរ​ភូមិន្ទ​ និង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ និង​ជា​អគ្គលេខាធិកា​ររង​សមាគ​មអតី​តយុទ្ធជន​កម្ពុជា​។


លោក​ឧត្តមសេនីយ៍​ទោ ​សោម​ ស៊ុន​ ប្រធានសមាគម​អតីត​យុទ្ធ​ជន​ខេត្តកំ​ពង់ធំបាន​មាន​ប្រសាសន៍​ថា​ ជំនួស​មុខ​ឱ្យអតី​តយុទ្ធជន និង​គ្រួសារ​អតី​តយុទ្ធ​ជន​ទាំង​អស់ ​លោក​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់​ ដែល​បាន​ទទួល​បាន​អំណោយ​របស់​សម្តេច​ដើម្បី​បម្រើដ​ល់សេចក្តី​ត្រូវការក្នុង​កិច្ច​ការ​មនុស្សធម៌​ជួយ​ដល់​អតីតយុទ្ធ​ជន និង​គ្រួសារ​អតីតយុទ្ធ​ជន​ដែលមាន​ជីវភាព​ខ្វះ​ខាត​។
លោកឧ​ត្តមសេនីយ៍ ​សូម​គោរពថ្លែង​អំណរគុណ​ចំពោះ​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធិបណ្ឌិត​ដែល​ជានិច្ចជា​កាលតែង​តែយកចិត្ត​ទុក្ខដាក់​លើវិស័យ​ការពារ​ជាតិ​និង​ការ​គិតគូរ​យកចិត្ត​ទុក​ដាក់​ចំពោះសុខ​ទុក្ខរបស់​អតីត​យុទ្ធជន និង​គ្រួសារ​អតីត​យុទ្ធ​ជន​។
សូម​បញ្ជាក់​ថា​ ជា​រឿយៗ​ការ​ផ្តល់​អំណោយ​ជា​គ្រឿងឧ​បភោគ​បរិភោគ​ និង​អំណោយ​ផ្សេងៗ​ទៀត​ទៀត​ជូន​សមាគម​អតីតយុទ្ធ​ជន​ខេត្ត​កំពង់​ធំ​បាន​ជាច្រើន​លើក​រួចមកហើយ​ដែលនេះ​គឺ​ជាការ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រមុខរាជ​រដ្ឋាភិបាល ​ថ្នាក់​ដឹក​នាំសមាគម​អតីតយុទ្ធ​ជន​។ លើស​ពី​នេះសមាគ​មមាន​គម្រោង​កសាង​ផ្ទះចំ​នួន៧៧​ផ្ទះជូនដល់​អតីតយុទ្ធ​ជន​នៅ​ក្នុងខេត្ត​កំពង់​ធំ​ ហើយ​ម​កដល់​ពេល​នេះសមាគ​មកសាង​ផ្ទះ​បានចំ​នួន៦៧​ផ្ទះ​រួច​មកហើយ​៕