វត្ត​កំប្រង់​ទទួលបាន​អំណោយ​របស់​សម្តេច​តេ ​ជោហ៊ុន ​សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​តាម​រយៈ​ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែត​ជា​លើក​ទី៤​

153

បាត់​ដំបង​៖ នៅព្រឹ​ក ថ្ងៃ​ទី២៣ ​ខែ​មេសា ​ឆ្នាំ​២០១៨ ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ និង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ តាម​រយៈ​ឯក​ឧត្តម​​ ហ៊ុន​ ម៉ាណែត ​បាន​ប្រគេន​ព្រះស​ង្ឃវត្ត​កំប្រង់​ នៅ​ស្រុកកំ​រៀង​ ខេត្ត​បាត់​ដំបង​។


អំណោយ​ទាំង​នោះរួមមាន៖​ស៊ីម៉ង​ត៍​២​០តោន​ និង​ដែក​២តោន​សម្រាប់​ប្រើប្រាស់ក្នុង​ការកសាង​ព្រះវិហារ​។
ឯក​ឧត្តម​ ហ៊ុន ​ម៉ាណែត​ ជា​រឿយៗ​ លោក​តែង​តែ​បាន​លើកឡើ​ងថា​ យើង​រួម​គ្នាធ្វើ ​ យើង​រួម​គ្នា​កសាង​ ព្រោះ​ការ​រួមគ្នាក​សាង​សមិទ្ធិផ​លនានា​គឺ​ជាវប្បធម៌​នៃ​ការចែក​រំលែក​របស់សប្បុរស​ជន​ជាប្រពល​រដ្ឋ​ខ្មែរ​ នេះ​ហើយ​គឺ​ជាមោទនភាព​រប​ស់ពលរដ្ឋខ្មែរ​ដែល​មាន​វប្បធម៌​បែប​នេះ ​សូម្បី​បរទេ​សខ្លះមិន​មាន​វប្បធម៌បែ​បនេះ​ទេ។ វប្បធម៌​នៃ​ការរួ​បរួ​មគ្នា ​ចែក​រំលែក​គ្នានេះ​ គឺជា​ការ​ចង់​បាន​របស់​ប្រមុខរាជ​រដ្ឋា​ភិបាល​គឺ​ស​ម្តេចតេជោ​ ហ៊ុន​ សែន​។
សូម​បញ្ជាក​ថា​ ឯក​ឧត្តម​​ ហុ៑ន​ ម៉ាណែត​ បាន​ប្រកាស​ប្រគេន​ជូន​នូវ​ថវិកា​ ជា​អំណោយដ៏​ថ្លៃថ្លា​ពីសំណាក់​សម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​រ៉ានី​ ហ៊ុន ​សែន​ នេះ​ ពេល​ដែល​លោក​បាន​ចូមរួ​មជាអធិបតីភាព​ក្នុង​ពិធីសំ​ណេះសំណាល​ជាមួ​យយោធិន ​និង​គ្រួសាយោ​ធិន ​របស់​ប្រតិ​ភូសម្ព័ន្ធ​មេត្រីភា​ពអគ្គនាយកដ្ឋានរ​តនាគា​ជាតិ​ នៅ​កង​ពលតូច​ថ្មើរ​ជើង​លេខ​៥៣ខេ​ត្តបាត់​ដំបង​ ថ្ងៃ​ទី០៩​ ខែ​មេសា ​ឆ្នាំ២​០១៨ ​កន្លង​ទៅ​នេះ។ ហើយ​នេះ​គឺ​ជាលើកទី​៤​ ដែល​វត្ត​កំប្រង់​បាន​ទទួលអំណោយ​របស់ស​ម្តេចតេជោ​ហ៊ុន ​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាម​រយៈឯក​ឧត្តម​​ ហ៊ុន ​ម៉ាណែត​៕