Omar Fraile ឈ្នះ​ដំណាក់កាល​ទី​១ នៃ​ការ​​ប្រណាំង​កង់​កម្មវិធី Tour de Romandie

345

ប្រណាំង​កង់៖ ​កីឡាករ​ប្រណាំង​កង់​របស់​ក្រុម Astana, Omar Fraile បាន​យកឈ្នះ​កីឡាករ​អង់គ្លេស Sonny Colbrelli នៅ​ចំណុច​ចុង​ក្រោយ ដើម្បី​យកឈ្នះ​ដំណាក់កាល​ទី១​ កម្មវិធី Tour de Romandie នៅ​ប្រទេស​ស្វីស​។

​​ដំណាក់​កាលដែល​ចេញពី Fribourg ទៅកាន់ Delemont គឺជា​ដំណាក់កាល​ដែល​មាន​ស្ថានភាព​ផ្លូវ​ឆ្លងកាត់​ភ្នំ​តូច​ៗ ខណៈ​ការប្រកួត​ផ្ដើម​ដំបូង​កីឡាករ Alexis Gougeard និង Marco Minnaard ជា​អ្នក​នាំមុខ​។ ​តែ​នៅ​ពេល​នៅសល់​ប៉ុន្មាន​គីឡូម៉ែត្រ​ចុងក្រោយ កីឡាករ​របស់​ក្រុម FDJ, David Gaudu គឺជា​អ្នក​ចេញ​មក​នាំមុខវិញ តែ​មិន​គ្រប់គ្រាន់​នឹង​យកឈ្នះ​ដំណាក់កាល ​ដែល​មាន​ចម្ងាយ​ផ្លូវ 166km នេះ​ឡើយ ខណៈ​ដែល​កីឡាករ​បារាំង​ទាំងពីរ Omar Fraile និង Colbrelli គឺជា​អ្នក​ប្រជែង​គ្នា​ចុងក្រោយ​ដែល​បញ្ចប់​ដោយ Omar Fraile មក​ដល់​ទី​ព្រ័ត្រ​មុន​។ ​​Omar Fraile បាន​ចំណាយ​ពេល 4ម៉ោង 3នាទី 42វិនាទីតាម​ពីក្រោយ​ដោយ Sonny Colbrelli បន្តបន្ទាប់​ដោយ Rui Costa និង Rudy Molard ស្ថិត​ក្នុង​ថេរវេលា​ដូចគ្នា​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ