លោក គីម​ ជុង អ៊ុន នឹង​ត្រូវ​គេ​រៀប​ចំ​ទទួល​អាហារ rösti របស់​ប្រទេស​ស្វី​ស​នៅ​ឯ​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ

56

កូរ៉េខាងត្បូង៖ វិមាន​ខៀវ​របស់​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា មេដឹកនាំ​កូរ៉េខាងជើងលោក គីម​ ជុង​អ៊ុន នឹង​ត្រូវរៀបចំ​ទទួល​អាហារ rösti របស់​ប្រទេស​ស្វី​សនៅ​ឯ​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​ ជាមួយ​នឹង​អាហារ​របស់​ប្រទេស​កូរ៉េ​ទាំង​២ នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ រួម​ជាមួយលោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in ក្នុង​សេចក្ដីប្រកាស​មុខម្ហូប​ សម្រាប់​ស្វាគមន៍​អាហារ​ពេល​ល្ងាច​នៅ​ថ្ងៃ​សុក្រ​។​

​ដំឡូង​បំពង​ត្រូវ​បាន​ជ្រើសរើស​ជាការ​រំឭក​ ដល់កុមារភាព​របស់​លោក ​គីម ដែលបាន​ស្នាក់​នៅ​ក្នុងប្រទេស​ស្វី​ស, ត្រី​ចំ​ហុយ John Dory ជាអាហារ​មួយ​ប្រភេទធ្វើ​ពីត្រីសមុទ្រ ក៏​នឹង​ត្រូវចម្អិន​ជាអាហារសម្រាប់​រំលឹក​ ដល់​ពេល​វេលា​នៅ​ជា​យុវវ័យរបស់លោក ​មូ​ន ផង​ដែរក្នុង​កំពង់ផែ​ប៊ូសានរបស់​កូរ៉េខាងត្បូង។ ​​កូរ៉េខាងជើងមិនដែល​បង្ហើប​​ប្រាប់​ថា លោក​ គីម ជុង​អ៊ុន បាន​សិក្សា​ក្នុង​ប្រទេស​ស្វី​ស​ទេ ប៉ុន្តែ​អតីតមិត្ត​រួម​ថ្នាក់ និង​គ្រូបង្រៀន​របស់​លោក គីម បាន​និយាយ​ថា ពួកគេ​បានចំណាយ​ពេលនៅ​ជាមួយលោក ​គីម នៅ​ទីនោះ។ សារព័ត៌មាន​ស្វី​សក៏បាន​រាយការណ៍ផង​ដែរ​ថា លោក​ គីម បាន​ទៅ​សិក្សា​ដោយ​ប្រើ​ឈ្មោះក្លែងក្លាយ​ក្នុង​ប្រទេស​ស្វី​ស៕
អត្ថបទ៖ សុខ​មាន