ប្រជាជន​អេហ្ស៊ីប​មាន​មោទនភាព​ចំពោះ​សមត្ថភាព​របស់ Mohamed Salah

4749

បាល់ទាត់៖ ​ប្រជាជន​អេ​ហ្ស៊ី​ប​ពិតជា​មានការ​ភ្ញាក់ផ្អើល​ ចំពោះ​ទម្រង់​លេង​របស់ Mohamed Salah បន្ទាប់ពី​ ២​គ្រាប់​ស៊ុត​បញ្ចូល​ទី​ដ៏​មាន​សារៈសំខាន់ បូករួម​ទាំង​បញ្ជូន​បាល់ ​២លើក​ទៀត​ជួយ​ឲ្យ Liverpool យកឈ្នះ AS Roma 5-2 ជើង​ទី​១ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League​។

​​នៅ​តាម​ដង​វិធី​ក្នុង​ទីក្រុង​គែរ​រូប​របស់ Salah ត្រូវ​បាន​ឃើញ​នៅ​លើ​ស្លាក​ផ្សាយពាណិជ្ជកម្ម, រូបគំនូរ​តាម​ជញ្ជាំង និង​មានឈ្មោះ​នៅ​លើ​ទំព័រ​មុខ​នៃ​កាសែត​ ព្រោងព្រាត​ក្នុង​ប្រទេស​អេ​ហ្ស៊ីប​។ ​អ្នកគាំទ្រ​បាល់ទាត់​អេ​ហ្ស៊ីប​មិន​ត្រឹមតែ​បាន​ឃើញ Salah ជួយ Liverpool នៅ Champions League នោះ​ទេ ពួកគេ​នឹង​បាន​ឃើញ​ក្រុម​បាល់​ទាត់​អេ​ហ្ស៊ីប​បង្ហាញមុខ​នៅ World Cup ប្រទេស​រុស្ស៊ី​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ផង​ដែរ​។ ​បន្ទាប់ពី​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​របស់​អង់គ្លេស PFA Mohamed Salah កំពុង​ស្ថិត​ក្នុង​ផ្លូវ​ប្រជែង​តំណែង​ស្បែកជើងមាស អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ 31គ្រាប់​ក្នុងចំណោម 33ប្រកួត​នៅ Premier League រដូវ​កាល​នេះ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ