Simeone សរសើរ Arsene Wenger និង​បន្ទាប​ខ្លួន​ថា ​សមត្ថភាព​នៅ​ទាប​ប្រសិន​ចង់​ដឹកនាំ Arsenal

1384

បាល់ទាត់៖ ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្រប​ខណ្ឌ​ទី​ពីរ​អឺរ៉ុប UEFA Europa League នឹង​ចាប់ផ្ដើម​យប់​នេះ ខណៈ​ក្រុម​កាំភ្លើង​ធំ Arsenal ទទួល​ភ្ញៀវ​អេ​ស្ប៉ា​ញ Atletico Madrid ជើង​ទី​មួយ​។

និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​នៅ Emirate Stadium គ្រូ​បង្វឹក Atletico Madrid លោក Diego Simeone បាន​លើក​សរសើរ​គ្រូ​បង្វឹក Arsenal លោក Arsene Wenger ថា​ ជា​គ្រូ​បង្វឹក​ដែល​មាន​សមត្ថភាព​ខ្ពស់​ទាំង​ជំនាញ ​និង​បទពិសោធន៍​។ ​មិនតែប៉ុណ្ណោះ​គ្រូ​បង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូប​នេះ ​បាន​និយាយ​បន្ទាប​ខ្លួន​ថា ​នៅ​ក្មេងខ្ចី​ណាស់​បើ​ប្រៀបធៀប​នឹង​លោក Arsene Wenger ហើយ​លោក​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ឡើយ​ បើ​គេ​អោយ​ដឹកនាំ Arsenal​។ ​ជំនួប​រាត្រី​នេះ​ត្រូវបាន​គេ​គិតថា Atletico Madrid ជា​ក្រុម​មានប្រៀប​ថា​នឹង​អាច​ឈ្នះ Arsenal តែ​ជាថ្មី​ម្តង​ទៀតលោក Diego Simeone បន្ត​បន្ទាប​ខ្លួន​ថា គ្មាន​អ្វី​ទៀងទាត់​ឡើយ​ចំពោះ​បាល់ទាត់ 90នាទី​ពីរ​ជើង​ចប់​ទើប​ដឹង​ថា​ក្រុម​ណា​ឡើយ​។

​​ក្រុម​ទាំង២ ធ្លាប់​ជួប​គ្នា​ម្ដង​លក្ខណៈ​មិត្តភាព​កាលពី​ឆ្នាំ2009 ដោយ Arsenal យកឈ្នះ 2-1​។ ក្រៅពី​ជួប​គ្នា​ពីរ​ជើង​នៅ Europa League នេះ ក្រុម​ទាំងពីរ​នឹង​ជួប​គ្នា​ម្តង​ទៀត​នៅ​ការប្រកួត​មិត្តភាព International Champion Cup នៅ​ទឹកដី​សិង្ហ​បុរី​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ