អតីត​លេខ​១​ ពិភពលោក Novak Djokovic ធ្លាក់​ចេញពី​កម្ម​វិធី​ Barcelona Open ក្រោម​ថ្វីដៃ Martin Klizan

326
កីឡាករ Novak Djokovic

តេន្នីស៖ ​កីឡាករ​វាយ​តេ​ន្នី​ស​អតីត​លេខ​ ១​ពិភពលោក Novak Djokovic រង​នូវ​ភាព​ឈឺ​ចាប់ ​ក្រោយ​ធ្លាក់​ចេញពី​ការប្រកួត​នៅ​ជុំ​ទី​២ តែប៉ុណ្ណោះ​នៅ​ព្រឹត្តិការណ៍ Barcelona Open កាលពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ នៅ​ពេល​ដែល​កីឡាករ​សៀក​ប៊ី​រូប​នេះ​ ចាញ់​ក្រោម​ថ្វីដៃ​កីឡាករ Martin Klizan។

​កីឡាករ Martin Klizan

​​​កីឡា​ករ​លេខ​៦ នៅ​ក្នុង​កម្មវិធី Djokovic បាន​រង​បរាជ័យ​នៅ​សិត​ដំបូង​ជាមួយ​ពិន្ទុ 2-6 ប៉ុន្តែ​ក៏បាន​ស្តារ​យកឈ្នះ​មួយ​សិត​វិញ​ផង​ដែរ​ដោយ​ពិន្ទុ 6-1 ហើយ​ការប្រកួត​ក៏​ឈាន​ចូល​សិត​កាត់សេចក្ដី​កីឡាករ​ស្លូ​វា​គី Klizan ក៏​បន្ថែម​យកជ័យ​ជំនះ​វិញ 6-3 ដែល​ការប្រកួត​ទាំងមូល​ត្រូវ​ចំណាយ​ពេល ១​ម៉ោង​នឹង​៤១ នាទី​ឯណោះ។​ ដូច្នេះ​កីឡាករ​លេខ​ ១៤០​ពិភពលោក Klizan នឹង​បន្ត​ដំណើរ​ជុំ​ទី​៣ ​ជួប​ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ Feliciano Lopez។

កីឡាករ Grigor Dimitrov

​ទស្សនាការ​ប្រកួត​មួយ​គូរ​ទៀត​នេះ​គឺ​ប៊ុលហ្គារី Grigor Dimitrov យកឈ្នះ​កីឡាករ​បារាំង Gilles Simon ដោយ​លទ្ធផល 2 សិត ០ លទ្ធផល​ពិន្ទុ 6-2 នឹង 6-1 ចំណាយ​ពេល ១​ម៉ោង​២៣​នាទី។​​​ ដោយឡែក​មួយ​គូរ​ចុងក្រោយ​នេះ​គឺ​ជំនួប​រវាង​កីឡាករ​អូទ្រីស Dominic Thiem យកឈ្នះ​កីឡាករ Jaume Munar ដោយ​លទ្ធផល 2 សិត 0 ពិន្ទុ 6-7 tiebreak (8-10) នឹង 1-6 ចំណាយ​ពេល ១​ម៉ោង​នឹង​ ៣៣​នាទី​ផង​ដែរ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ