បុណ្យ​ពិសាខបូជា នឹង​រៀបចំ​ធ្វើ​យ៉ាង​អធិកអធម​នៅតាម​ទី​វត្ត​អារាម​នានា ទូទាំង​រាជធានី ខេត្ត​

48

ភ្នំពេញ៖ នៅ​ថ្ងៃទី​២៩ ខែមេសា ខាងមុខ កម្ពុជា នឹង​រៀបចំ​ពិធីបុណ្យ​ពិសាខបូជា ទៅតាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា​។​

សម្តេចព្រះ​ឧ​ត្ត​ម​ចរិយា បណ្ឌិត ឈឹង ប៊ុន​ឈា សមាជិក​ថេរ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​វិមាន​តេ​ជៈ ហៅ​ស្រះចក មាន​សង្ឃដីកា​ប្រាប់​ថា អាស្រ័យ​ដោយ​លោកអ្នក​ប្រាជ្ញ​ខាង​ពុទ្ធសាសនា​បាន​កំណត់ទុកក្នុង​គម្ពី​​បឋមសម្ពោធិ​ថា ជា​មហា​មង្គល អភិលក្ខិតកាល គឺជា​ថ្ងៃ​មហា​មណ្ឌល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះ​សម្ពុទ្ធ​បរមគ្រូ ទ្រង់​ប្រសូត្រ​ចា​ឧទរ​មាតា ទ្រង់​ត្រាស ដឹង​ថ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ ទ្រង់​រំលត់​ខន្ធ គឺ​ចូល​និព្វាន ។ សម្តេចព្រះ​បរម​សាស្ត្រាចារ្យ ទ្រង់​ប្រសូត្រ ត្រាស់ដឹង និង​ចូល​និព្វាន សុទ្ធតែ​ក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ​ទាំងអស់ ប្លែក​តែ​ឆ្នាំ​ប៉ុណ្ណោះ ។

សម្តេចព្រះ​ឧ​ត្ត​ម​ចរិយា បណ្ឌិត ឈឹង ប៊ុន​ឈា មាន​សង្ឃ​ដីកា​ទៀតថា នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​១៩៩៩ អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ប្រកាស​ទទួលស្គាល់​យ៉ាង​ឱឡារិក​ថា ថ្ងៃ​ពិសាខបូជា គឺជា​បុណ្យ​អន្តរជាតិ ដោយ​ផ្អែកលើ​ទ្រឹស្ដី​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ ដែល​ពិភពលោក​ចាប់អារម្មណ៍ នោះ​គឺ​គោលការណ៍​អំពើ​ហិង្សា និង​សន្តិភាព​៕