ឯកឧត្តម ជា សុផារ៉ា ថ្លែងថា ការ​គាំទ្រ​គណបក្ស​ប្រជាជន​ជា​ផ្លូវ​ទៅ​រក​ភាព​រីកចម្រើន​

341

ភ្នំពេញ៖ ឯកឧត្ដម​ជា សុផារ៉ា ​បាន​លើកឡើង​ថា ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ជម្រើស​ដែល​ត្រឹមត្រូវ​ដើម្បី​ឆ្ពោះទៅរក​ភាព​រីកចំរើន​របស់​ប្រទេសជាតិ​។

ឯកឧត្តម ​បានលើកឡើង​បែបនេះ ក្នុងឱកាស​ជួប​សំណេះសំណាល ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ប្រមាណ​ជាង​២​ពាន់​នាក់​កាលពី​ម្សិល​ម៉ិ​ញ​នេះ​។ ឯកឧត្តម ជា សុផារ៉ា ដែលជា​អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រ​ធា​ក្រុមការងារ​ចុះជួយ​ស្រុក​ក្រូចឆ្មារ បានបញ្ជាក់​បន្តថា ការបន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ផ្លូវ​ឆ្ពោះទៅរក​ភាព​រី​ចំរើន​ប្រទេសជាតិ​។

ឯកឧត្តម​បន្តថា ការគាំទ្រ​នេះ ជា​សមិទ្ធផល​ធំធេង​របស់​រដ្ឋាភិបាល នឹង​ជួយ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ធ្វើ​កិច្ចការ​ផ្សេងៗ​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ និង​រក្សា​សន្តិភាព​ដើម្បី​ប្រជាជន​។ ជាពិសេស​រដ្ឋាភិបាល​ក​ម្ពុ​ជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​នៅជាប់​ជាមួយ​ប្រជាជន ដឹង​សុខទុក្ខ​របស់​ប្រជាជន និង​មិនដែល​ទៅណា​រឺ​ទុក​ប្រជាជន​ចោល​នោះទេ​។​

ឯកឧត្តម​ជា សុផារ៉ា​បាន​រម្លឹកថា គណបក្ស​ប្រជាជន​កម្ពុជា បាន​តស៊ូ​រំដោះ​ពលរដ្ឋ​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ ហើយ​បន្ត​នៅ​ជា​ខ្នងបង្អែក​របស់​ប្រជាជន​តាំងពី​បាទ​ដៃទទេ រហូត​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ​។

គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​កាលទេសៈ​ណា​ក៏​មិន​រត់ចោល​ប្រជាពលរដ្ឋ​នោះឡើយ​។ ឯកឧត្តម​ក៏​សំណូមពរ​ឱ្យ​ពលរដ្ឋ​បន្ត​ការគាំទ្រ ទុកចិត្ត​ចំពោះ​រដ្ឋាភិបាល​កម្ពុជា និង​ជាពិសេស​ចូលរួម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ថ្ងៃអាទិត្យ ទី​29 ខែកក្កដា ឆ្នាំ​2018​ខាងមុខ​៕