​លោក ត្រាំ៖ កិច្ចប្រជុំ​កូរ៉េ​ត្រូវ​បាន​កំណត់ពេល​វេលា​រួចហើយ​ និង​ជា​ជំនួប​ដ៏​ពិសេស​បំផុត​

641

អាមេរិក៖ ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឃ្លេ​វ៉េ​លែ​ននៃ​រដ្ឋ​អូ​ហៃ​យ៉ូ​ បាន​ចូលរួម​ក្នុងការពិភាក្សា​តុ​មូល​កាលពី​ថ្ងៃសៅរ៍។​

​លោក ត្រាំ បាន​និយាយ​អំពី​ការចរចា​ដែល​កំពុង​ប្រព្រឹត្តទៅ​ជាមួយ​ចិន ​ដោយ​លើកឡើង​ពី​ការ​គោរព​របស់​លោក ​ចំពោះ​លោក​ប្រធានាធិបតី​ចិន ​ស៊ី​ ជីន​ពីង ដោយ​បន្ថែម​ថា ​ពួកគេ​ចាំបាច់​ត្រូវ “​ធ្វើ​ពាណិជ្ជកម្ម​ឡើងវិញ​ជាមួយ​ប្រទេស​ចិន​”។ ​លោក ត្រាំ ក៏បាន​និយាយ​ថា ផង​ដែរ​អំពី​កិច្ចប្រជុំ​កំពូល​ដែលរូបលោក ​នឹងត្រូវ​ធ្វើ​ឡើង​ជាមួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម​ ជុង​អ៊ុន ក្នុង​ពេល​ខាងមុខ ដោយហៅព្រឹត្តិការណ៍នេះ​ថា​ជា​ជំនួប​ពិសេស​បំផុត​។​
​ ​
​សេត​វិមាន​បាន​និយាយ​ថា ​ជំនួប​លើកដំបូង​ដែល​មិន​ធ្លាប់​មាន ​រវាង​មេដឹកនាំ​នៅ​ក្នុង​តំណែងអាមេរិក​ និង​មេដឹកនាំ​កូរ៉េខាងជើង​ អាច​នឹង​កើតឡើង​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។ លោក ត្រាំ ត្រូវតែ​ឲ្យ​ប្រទេស​កូរ៉េខាងជើង​​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​ តំបន់​គ្មាន​យោធា​ ឬហៅថាតំបន់ DMZ ​ដែល​ស្ថិតនៅ​រវាងកូរ៉េខាងជើង ​និង​កូរ៉េខាងត្បូង ​និង​ប្រទេស​សិង្ហ​បុរី​ស្ថិត​ក្នុងចំណោមជម្រើស​កំពូល ក្នុង​ការ​ពិចារណា​ជាទី​តាំង​សម្រាប់ជំនួប​កំពូល​នេះ​។​ នៅ​សប្ដាហ៍​នេះ​លោក​ ត្រាំ​ បាន​បង្ហាញ​ការ​ពេញ​ចិត្ត​តំបន់ DMZ ប៉ុន្តែ​សិង្ហបុរីក៏​អាច​ត្រូវ​បាន​ជ្រើសរើស​ដែរ​៕
អត្ថបទ៖ សុខ​មាន