លោក ត្រាំ ប្រកាស​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​

259

អាមេរិក៖ ​លោក​ប្រធានាធិបតី​អាមេរិកនិយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​កំពុង​ដាក់ទណ្ឌកម្មផ្នែក​សេដ្ឋកិច្ច​ឡើងវិញ​លើ​ប្រទេស​អ៊ីរ៉ង់ និងដក​សហរដ្ឋអាមេរិកចេញពីកិច្ច​ព្រមព្រៀងអន្តរជាតិ ក្នុង​គោលបំណង​ទប់​ទីក្រុង​តេ​អេ​រ៉ង់កុំ​ឲ្យ​មាន​គ្រាប់​បែក​នុយក្លេអ៊ែរ។​

​​ការសម្រេចចិត្ត​នេះ​អាច​នឹង​រុញ​ជម្លោះ​ នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដែល​ឲ្យ​កើន​ឡើង ​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​មិន​សប្បាយចិត្ត​ និង​បង្អាក់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​សាកល។ ​លោក ត្រាំ បាន​និយាយ​នៅ​សេត​វិមាន​ថា ថ្ងៃនេះខ្ញុំ​កំពុង​ប្រកាស​ថា ​សហរដ្ឋអាមេរិក​នឹង​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ឆ្នាំ២០១៥ ​ដែលបង្កើត​ឡើង​ដោយ​សហរដ្ឋអាមេរិក រួម​ទាំង​ប្រទេស​មហាអំណាច​ពិភពលោក ​៥​ផ្សេងទៀត​ និង​អ៊ីរ៉ង់ បាន​បន្ធូរបន្ថយ​ទណ្ឌកម្មលើ​ប្រទេស​អ៊ីរ៉ង់​ ជា​ថ្នូរ​សម្រាប់​ទីក្រុង​តេ​អេ​រ៉ង់​កាត់បន្ថយកម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​៕
អត្ថបទ៖ សុខ​មាន