លោក​ គីម ជុង​អ៊ុន និងលោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជីន​ពីង ជួប​គ្នា​ដោយ​សំងាត់​ម្ដងទៀត​

556

ចិន៖ ​សារព័ត៌មានរដ្ឋ​របស់​ប្រទេស​ទាំង​២ បាន​និ​យា​យា​កាលពី​ថ្ងៃ​អង្គា​រថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង​អ៊ុន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសចិននៅ​សប្ដាហ៍នេះ​ និង​បាន​ជួប​ជាមួយ​លោកប្រធានាធិបតី​ចិន ស៊ី​ ជីន​ពីង ដែល​ជា​ជំនួប​លើក​ទី​២ របស់​ពួកលោកក្នុង​រយៈពេល ​២​ខែ ស្រប​ពេល​ទំនាក់ទំនងរវាង​ប្រទេស​សម្ព័ន្ធមិត្ត​សង្គ្រាមត្រជាក់ទាំង​២​ មាន​ភាព​ល្អ​ប្រសើរ។

​កិច្ចពិភាក្សា​របស់​ពួក​លោកក្នុង​ទីក្រុងឆ្នេរសមុទ្រ ដា​លៀន ភាគ​ឦសានកើតមានឡើង​ ខណៈ​ភាព​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េជុំវិញ​ការអភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ របស់កូរ៉េខាងជើង​បាន​ធូរស្រាល​មុន អ្វី​ដែល​នឹង​ក្លាយ​ជា​ជំនួប​​ប្រវត្តិសាស្ត្រ​រវាងលោក ​គីម និង​លោក​ប្រធានាធិបតី​អាមេរិក Donald Trump នៅ​ខែ​នេះ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​សេត​វិមាន​។​ លោក ​គីម ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ថ្ងៃ​ចន្ទ​ទី​៧ ​និង​ថ្ងៃ​អង្គារ​ ទី​៨ ខែឧសភាបាន​ប្រា​ប់​លោក​ ស៊ី​ ថា លោក​សង្ឃឹមថា​ ភាគី​ពាក់ព័ន្ធ​នឹង​ចាត់វិធានការ​ជា​ជំហានៗ និង​ស្របគ្នា ​ដើម្បី​សំរេច​បាន​នូវ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ និង​សន្តិភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​៕

​អត្ថបទ​៖ សុខ​មាន