ប្រទេស​មួយ​ចំនួន​​គាំទ្រ​ និង​ខ្លះ​ទៀត​បញ្ចេញ​ប្រតិកម្ម​មិន​ឯកភាព​ចំពោះ​ការ​ដក​ខ្លួន​របស់​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​

94

អាមេរិក៖ ប្រទេសអា​រ៉ា​ប៊ី​សា​អូឌីតបាន​ស្វាគមន៍ការសម្រេចចិត្ត ​របស់លោកប្រធានាធិបតី​អាមេរិក Donald Trump កាលពី​ថ្ងៃ​អង្គារ​ក្នុង​ការ​ដក​សហរដ្ឋអាមេរិក​ ចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​ជាមួយប្រទេស​អ៊ីរ៉ង់ និងដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ចឡើងវិញ លើទីក្រុង​តេ​អេ​រ៉ង់​ដែល​ជា​សត្រូវដ៏​ធំ​របស់​ខ្លួន​នោះ។

ប្រមុខ​ការទូត​កំពូល​សហភាព​អឺរ៉ុបលោកស្រី ហ្វេ​ឌើ​រី​កា​ម៉ូ ​ហ្គើ​រិ​នី

​សម្ព័ន្ធមិត្ត​របស់​រាជ​ធានីរី​យ៉ា​ត ក្នុង​តំបន់ឈូង​សមុទ្រមាន​អារ៉ាប់​រួម និងបា​រ៉ែ​នក៏បាន​ចេញសេចក្ដីថ្លែងការណ៍​ តាមរយៈក្រសួង​ការបរទេស​របស់​ខ្លួន​ផង​ដែរ​ គាំទ្រការសម្រេចចិត្ត​របស់​លោក​ត្រាំ។ ចំណែកក្រសួង​ការ​បរ​ទសរុស្ស៊ីឯណោះ​វិញ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រដែ​រថា ក្រសួង​ការបរទេសរបស់ខ្លួនមានការ​ខកចិត្តយ៉ាង​ខ្លាំង​ ចំពោះការសម្រេចចិត្ត​របស់​លោក ត្រាំ ដែល​​​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​2015។

ប្រធានាធិបតីបារាំងលោក អេ​ម៉ា​នុយ​អ៊ែ​ល ម៉ា​ក្រុង

ដោយឡែក​ប្រមុខ​ការទូត​កំពូល​សហភាព​អឺរ៉ុបលោកស្រី ហ្វេ​ឌើ​រី​កា​ម៉ូ​ ហ្គើ​រិ​នី កាលពី​ថ្ងៃ​អង្គារបាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ឲ្យបន្ត​រក្សា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​ បើ​ទោះ​ជា​ប្រធានាធិបតី​អាមេរិក Donald Trump ប្រកាស​ថា លោក​កំពុង​ដក​ខ្លួន​ចេញ​ និងដាក់ទណ្ឌកម្ម​ឡើងវិញលើ​ទីក្រុងតេ​អេ​រ៉ង់យ៉ាងណាក៏ដោយ​។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​នី​ញូ ហ្គោ​តេ​រ៉េ​ស

​​ទន្ទឹម​នឹង​នោះ​ដែរប្រធានាធិបតីបារាំងលោក អេ​ម៉ា​នុយ​អ៊ែ​ល ម៉ា​ក្រុង បាន​និយាយកាលពីថ្ងៃ​អង្គា​រថា បារាំង​នឹង​ធ្វើ​ការ​លើ​កិច្ចព្រមព្រៀង​ឲ្យ​កាន់តែ​ទូលំទូលាយថែមទៀត គ្របដណ្ដប់​សកម្មភាពនុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់, កម្មវិធីមី​ស៊ី​លបាលី​ស្ទីក និង​សកម្ម​នានាក្នុង​តំបន់​ បន្ទាប់ពីលោក​ប្រធានាធិបតី​អាមេរិក Donald Trump និយាយ​ថា លោកដកអាមេរិក​ចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥​ នោះ​។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ម៉ា​ល់ខូ​ម ធើ​ន​ប៊​ល

អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក អង់​តូ​នី​ញូ ហ្គោ​តេ​រ៉េ​ស បាន​អំពាវនាវ​ដល់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​នៅ​តែ​មាន​ចំណែក​ក្នុង​កិច្ចព្រមព្រៀងអ៊ីរ៉ង់ ឲ្យ​គោរព​ការសន្យា​របស់​ខ្លួន បន្ទាប់ពីប្រធានាធិបតី​អាមេរិក Donald Trump និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុងវ៉ាស៊ីនតោន​នឹង​ដក​ខ្លួន​ចេញ។​ នៅ​ថ្ងៃ​ពុធ​នេះ​ដែលលោក​នាយករដ្ឋមន្ត្រីអូស្ត្រាលី ម៉ា​ល់ខូ​ម ធើ​ន​ប៊​ល ថ្លែង​ថា លោកសោកស្ដាយ​ចំពោះ​ការសម្រេចចិត្ត​របស់​លោក​ ត្រាំ​ ដែល​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​៕
​អត្ថបទ​៖ សុខ​មាន