នាយករដ្ឋមន្ត្រី​ថ្មីរបស់​ម៉ាឡេស៊ីលោក Mahathir Mohamad ក្លាយ​ជា​មេដឹកនាំ​ជាប់ឆ្នោត​ចាស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​

320

ម៉ាឡេស៊ី៖ លោក Mahathir Mohamad ត្រូវ​បាន​ក្លាយ​ជា​មេដឹកនាំ ​ជាប់ឆ្នោត​ចាស់​ជាងគេ​បំផុតរបស់​ពិភពលោក ​បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោតរបស់​ប្រទេសម៉ាឡេស៊ី។

​លោក ម៉ា​ហា​ធៀ អតីត​នាយករដ្ឋមន្ត្រីប្រទេស​នេះបានចាក​ចេញពី​ការ​ចូល​និវត្តន៍ ដើម្បី​ប្រកួត​ប្រជែងជាមួយ​អតីត​អ្នក​ធ្លាប់​នៅ​ក្រោមឱវាទ​របស់​លោក​គីលោក ណា​ជីប​រ៉ា​ហ្សា​ក​។ លោក​ ម៉ា​ហា​ធើ ធ្លាប់​ជា​នាយក​រដ្ឋមន្ត្រី​កាលដែល​ធ្វើជាប្រធាន​គណបក្ស​ចម្រុះ BN រយៈពេល​ ២២​ឆ្នាំ ចាប់​តាំង​ពីឆ្នាំ១៩៨១ រហូតដល់​លោកចុះ​ចេញពី​តំណែងក្នុង​ឆ្នាំ2003។ លោក ម៉ា​ហា​ធើ ក៏​ធ្លាប់​ជាគ្រូ​ធំរបស់​លោក ណា​ជីប​រ៉ា​ហ្សា​ក ​ផង​ដែរ៕
អត្ថបទ​៖ សុខ​មាន