Rafael Nadal ឡើង​វគ្គ 8នាក់​ចុងក្រោយ Italian Open ជាមួយ Djokovic ខណៈ​ Del Potro ធ្លាក់​

351
កីឡាករ Rafael Nadal

តេន្នីស៖ ​កីឡាករ​លំដាប់​លេខ2 ពិភពលោក Rafael Nadal បាន​បន្ត​ដំណើរ​ឈានឡើង​វគ្គ 8នាក់​ចុងក្រោយ​ហើយ​នៃ​ការប្រកួត​កម្មវិធី Italian Open នៅ​ទីក្រុង​រ៉ូម ក្រោយ​យកឈ្នះ​កីឡាករ​វ័យក្មេង​កាណាដា Denis Shapovalov​។

កីឡាករ Novak Djokovic

​​សិត​ដំបូង Nadal ថ្វីបើ​ឈ្នះ​តែ​មាន​កំហុស​ច្រើន និង​មិន​អាច​ក្ដោប​ឱកាស Breakpoint ពីរ​លើក ខណៈ​កីឡាករ វ័យ 19ឆ្នាំ​កាណាដា Shapovalov ក៏​ល្អ​ណាស់​ដែរ មុន​ពេល Nadal ឈ្នះ 6-4 សិត​ដំបូង​។ ​សិត​ទី​ពីរ​អ្វីៗ​រលូន​សំរាប់ Nadal ដោយ​យកឈ្នះ​មិន​លំបាក 6-1 ដើម្បី​ឡើង​វគ្គ 8នាក់​ចុងក្រោយបន្ត​ស្វែង​រក​ពាន Italian Open លើក​ទី8 ក្នុង​អាជីព​ជួប​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ Fabio Fognini​។​ ​ចំណែក​កីឡាករ​កំពូល​របស់​អា​ហ្ស​ង់​ទីន Juan Martin del Potro មិន​អាច​បន្ត​ទៅ​មុខ​ទៀត​បាន​ឡើយ​ ក្រោយ​បង្ខំចិត្ត​បោះបង់ចោល​ការប្រកួត​នៅ​ពេល​ជួប​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក David Goffin​។

កីឡាករ Juan Martin del Potro

​​សិត​ដំបូង Del Potro បាន​យកឈ្នះ 6-2 ខណៈ​សិត​ទី​ពីរ Goffin កំ​ពុន​នាំមុខ 5-4 មុន​ពេល​ដែល Del Potro បង្ខំចិត្ត​ដើរចេញ​ពី​ការប្រកួត​ដោយសារ​បញ្ហា​ក្រលៀន​។ ​ងាក​មក​មួយ​គូ​ចុងក្រោយអតីត​កីឡាករ​លំដាប់​លេខ​មួយ​ពិភពលោក Novak Djokovic ក៏បាន​បន្ត​ដំណើរ​ទៅមុខ ដែរ​ក្រោយ​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Albert Ramos Vinolas 6-1, 7-5 បន្ត​ជួប​កីឡាករ​ជប៉ុន Kei Nishikori៕
​អត្ថបទ​៖​នាង សុភា​វុ​ធ