ចិន​​៖ ការ​​​សាក​ល្បង​​​នាវា​ផ្ទុក​​យន្តហោះ​​ផលិត​ក្នុង​ស្រុក​​លើក​ដំបូង​របស់​ខ្លួន​គឺ​​​ទទួល​បាន​ជោគជ័យ​

161

ចិន៖ នាវា​ផ្ទុក​​យន្តហោះ​​ផលិត​ក្នុង​ស្រុក​​របស់​ចិន​​លើក​ទី១ ​ទើប​តែ​​បាន​បញ្ចប់​​បេសកកម្ម​​នៅ​លើ​ផ្ទៃ​សមុទ្រ​​​របស់​​ខ្លួន​ និងបាន​​ទៅ​ចូល​ចត​​នៅ​កំពង់ផែ Dalian Shipyard ស្ថិត​នៅ​ខេត្ត Liaoning ភាគ​ឦសាន​​ប្រទេស​ចិន​កាល​ពីព្រឹក​ថ្ងៃ​​សុក្រ​នេះ។

​ការ​សាក​ល្បង​នូវ​នាវា​​ផ្ទុក​យន្តហោះ​​​ផលិត​ក្នុង​ស្រុក​នេះ​ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី១៣ ខែ​ឧសភា​ ពិសេស​​គឺ​ផ្ដោត​​ទៅលើ​​​ភាព​ដែល​​​អាច​ទុក​ចិត្ត​បាន និង​​ភាព​​លំ​ហ្នឹង​នៃ​​​ប្រព័ន្ធ​​ថាមពល​​របស់​​នាវា​​ផ្ទុក​​យន្តហោះ​ ហើយ​នឹង​ឧបករណ៍​​ផ្សេង​ទៀត។ ការ​សាង​សង់​​នាវា​ផ្ទុក​យន្តហោះ​​នេះ ត្រូវ​បាន​គេ​ធ្វើ​ឡើង​​នៅ​តាម​​ផែន​ការ​​ដែល​បាន​គ្រោង​ទុក​​ ចាប់​តាំង​ពី​វា​ត្រូវ​បាន​គេ​បើក​ឲ្យ​ដំណើរ​ការ​​កាល​ពី​ខែ​មេសា​​ឆ្នាំ​កន្លង​ទៅ​ ហើយ​ការ​សាកល្បង​ទៅ​លើ​ឧបករណ៍​​បម្រើ​ការ​, ​គ្រឿង​​បរិក្ខារ និង​ការ​សាក​ល្បង​ចូល​ចត​​ត្រូវ​បាន​គេ​បញ្ចប់​​ដោយ​ជោគជ័យ​ មុន​នឹង​ត្រៀម​ចេញ​បេសកកម្ម​​នៅ​​សមុទ្រ៕​ ​​

អត្ថបទ៖ មករា