សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ​ផ្ញើ​សារ​​រំលែក​ទុក្ខ​ប្រជាជន​ជប៉ុន នៃការបាត់បង់ជីវិត ដោយសារ​គ្រោះទឹក​ជំនន់

148

ភ្នំពេញ៖ នៅ​ថ្ងៃពុធ ១៤រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព..២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាន​ផ្ញើ​សារ​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោក តាដាតេរូ កូណូអេ (Mr. Tadateru KONOE) ប្រធានសមាគមជាតិ កាកបាទក្រហមជប៉ុន និងប្រជាជនជប៉ុន ពិសេសគ្រួសារ នៃសព ក្នុង​គ្រា​ដ៏​លំបាក និង​ទុក្ខសោក​ដ៏​ធំធេង នៃគ្រោះទឹកជំនន់និងបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំង ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​បាត់ខ្លួន និង​បាត់បង់ជីវិតជាច្រើននាក់ និង​បង្ក​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ប៉ែកខាងត្បូង និង​ខាង​លិចប្រទេសជប៉ុន តាំងពីចុងសប្តាហ៍មុន៕