ពលរដ្ឋ​ជាច្រើន បាន​ប្រើប្រាស់​សេវា​សុខាភិបាល​នៅ​មន្ទីរ​អង្គឌួង​

57

ភ្នំពេញ៖ ប្រធាន​បច្ចេកទេស នៃ​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង បាន​អះអាង​ថា បច្ចុប្បន្ន​កំណើន​របស់​ប្រជាពលរដ្ឋ មក​ទទួល​សេវា​ពិនិត្យ ព្យាបាល​ជំងឺ នៅក្នុង​ម​នី្ទ​រ​ពេទ្យ ព្រះ​អង្គឌួង មានការ​កើន​ឡើងជា​គំហុក បើ​គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៨ មាន​ចំនួន​៦៤,៤៨០​នាក់​។​

ប្រធាន​បច្ចេកទេស នៃ​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង លោក​វេជ្ជបណ្ឌិត ប៉ូ រដ្ឋា លើកឡើងថា កត្តា​ដែល​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ងាក​មកប្រើប្រាស់​សេវា​សុខាភិបាល​របស់​ម​នី្ទ​រ​ពេទ្យ​រដ្ឋ ដោយសារ​តែម​នី្ទ​រ​ពេទ្យ មាន​ធនធានមនុស្ស​គ្រប់គ្រាន់ និង​មាន​ជំនាញ​ច្បាស់លាស់​។ ដោយឡែក​ផ្នែក​សម្ភារៈ​នៅក្នុង​ម​នី្ទ​រ​ពេទ្យ​អង្គឌួង មាន​ភាពទំនើប និង​ជា​បច្ចេកវិទ្យា​ចុងក្រោយ ដែល​អាចធ្វើ​រោគវិនិច្ឆ័យ​បានច្បាស់លាស់​។​

ប្រជាពលរដ្ឋ​២​នាក់ ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ ដែល​មក​ពិនិត្យ​ព្យាបាល​ជំងឺ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា គុណភាព​ព្យាបាល​មាន​ល្អប្រសើរ និង​គួរឱ្យ​គោរព​។

អនុប្រធាន​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង លោក​វេជ្ជបណ្ឌិត ស៊ុន សារិន បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃ មាន​អ្នកជំងឺ​មក​ពិនិត្យ ព្យាបាល​ជំងឺ មាន​ប្រមាណ​៧០០​នាក់​។ រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ម​នី្ទ​រ​ពេទ្យ​បាន​កសាង​អគារ​ព្យាបាល​ជំងឺ​ភ្នែក មិន​ចាញ់​បរទេស និង​ឧបករណ៍​ទំនើបៗ​សម្រាប់​តាមដាន​ជំងឺ​ផងដែរ​។​

ក្រុមគ្រូពេទ្យ​ជំនាញ នៅ​មន្ទីរពេទ្យ អង្គឌួង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជំងឺ​ទាំងអស់ សូម​មក​ប្រឹក្សា​យោបល់ និង​ពិនិត្យ​ជំងឺ​នៅ​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង ឬ​ម​នី្ទ​រ​រដ្ឋ​នានា​។ ព្រោះ​សមត្ថភាព​របស់​គ្រូពេទ្យ មិន​ចាញ់​បរទេស​នោះទេ​។ ម្ល៉ោះហើយ ពលរដ្ឋ​គួរតែ​ផ្អាក​ទៅ​ព្យាបាល​ជំងឺ​នៅ​បរទេស ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ និង​អាច​កាត់បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ​បាន​យ៉ាងច្រើន​៕