ចិន​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​ ខណៈ​ខេត្ត​ជា​ច្រើន​ត្រូវ​បាន​ជន់​លិច​គ្មាន​សល់

103

​ចិន៖ ​ទូរទស្សន៍​រដ្ឋ CCTV​ បាន​រាយការណ៍​ថា តំបន់​ជាច្រើន​របស់​ចិនត្រូវ​បាន​ជន់​លិច​ទាំងស្រុង​កាលពី​ថ្ងៃ​សុក្រ​នេះ ស្រប​ពេល​ដែល​ភ្លៀង​នៅតែ​បង្អុរ​ចុះ​ឥត​ឈប់​ឈរ​នោះ​។

​​វា​បាន​ក្លាយ​ជា​សប្ដាហ៍​ដ៏​អាក្រក់​មួយ ​នៅ​តំបន់​ជាច្រើន​ក្នុង​ខេត្ត​ស៊ី​ឈ័ន, ហ៊ូ​ណាន និង​ខេត្ត​សាន​ស៊ី ដោយ​ស្ពាន​ជាច្រើនត្រូវ​បាន​ទឹក​ហូរ​កាត់​ផ្ដាច់ ហើយ​រថយន្ត​ត្រូវ​បាន​ជន់​លិច​គ្មាន​សល់កាលពី​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។​ ​គិត​មក​ទល់​នឹង​ថ្ងៃ​សុក្រ​នេះ​ដែរអ្នកស្រុក​ជាង ​៨​ម៉ឺន​នាក់នៅ​ទីក្រុង​ឆុង​គីងត្រូវ​បាន​ជម្លៀស​ចេញ ស្រប​ពេល​ដែល​មានការ​ព្យាករណ៍​ពី​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាង​នេះ​៕


អត្ថបទ៖ សារ៉ាត់