អ្នកនាំពាក្យ៖​ ទិន្នន័យ​របស់​គ.ជ.ប​ មិន​មាន​ការ​បែក​ធ្លាយ ​ឬ​មាន​អ្នក​ចូល ​hack ​បាន​ទេ

44

ភ្នំពេញ៖​ ទិន្នន័យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប) ​មិន​មាន​ការ​បែក​ធ្លាយ​ ឬ​មានអ្នកចូល​ hack​ នោះ​ទេ​ ដោយ​មាន​អ្នក​ជំនាញ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ​និង​មាន​ជំនួយ​បច្ចេក​ទេសពី​ជប៉ុន​មក​ជួយ​ថែម​ទៀត​ផង​។ ​នេះ​បើតា​ម​ការ​អះអា​ង​របស់​លោក​ហង្ស​ ពុទ្ធា ​អ្នក​នាំ​ពាក្យ​គ.ជ.ប​ ។

លោក​ហង្ស​ ពុទ្ធា ​បាន​បញ្ជា​ក់ថា​ ​រហូត​មក​ដល់​ពេល​នេះ​ទិន្នន័យ​របស់​គ.ជ.ប​ អត់​មាន​ការ​បែក​ធ្លាយ​ ឬមាន​អ្នក​ណាចូល​ hack​ បាន​ទេ​។ តែ​ពី​មុន​មក​មាន​ករណី​ចូល​ក្នុង​ហ្វេស​ប៊ុក​របស់​លោក​ផ្ទាល់ ​(ហង្ស ពុទ្ធា) ដែ​លជា​អ្នក​នាំពាក្យ ​និង​ចូល​ទៅ​មន្ត្រី​គ.ជ​.ប ​ម្នាក់​ ឬ​ពីរ​នាក់​ ដោយ​ប្រើ​ពាក្យ​មិន​ល្អដ​ល់​ដំណើរ​ការបោះឆ្នោត ​តែ​បាន​ដោះ​ស្រាយរួ​ច​រាល់​ហើយ​។

អ្នក​នាំ​ពាក្យ​គ.ជ.ប​ បាន​បញ្ជាក់​ទៀត​ថា​ “សម្រាប់​គ.ជ.ប ​បាន​រៀប​ចំ​ថែ​ទាំ​បាន​ល្អ​ណាស់ ​ហើយ​អ្វី​ដែល​គជប ​ផុស​តាម​វេបសាយ​ជា​ដើម​ គឺ​ជា​ឯកសារ​ថត​ចម្លង​ចេញ​ពី​ច្បាប់​ដើម ​ហើយ​ច្បាប់​ដើម​គឺ​ការពារ​បាន​ល្អណាស់​ ហើយ​មាន​អ្នក​ប្រចាំ​ការ​២៤​ម៉ោង ​និង​មាន​ជំនួយ​បច្ចេកទេស​ពីជប៉ុន ​មក​ថែម​ទៀត​។ ​រហូត​មកដល់​ពេល​នេះទិ​ន្នន័យ​របស់​គជប ​គឺ​អត់​មាន​ការ​បែក​ធ្លាយ​មិន​មាន​អ្នក​ណាចូ​ល​បាន​ទេ ​គជប​ អ​ត់មា​ន​រឿងសម្ងាត់​ទេ ​គជប ​សម្ងាត់តែ​នៅ​ក្នុង​បន្ទប់​សម្ងាត់​ ការ​ធីក​របស់​ប្រជាពលរដ្ឋ​ ការ​បត់​ ហើយ​ទម្លាក់​ចូល​ទៅ​ក្នុង​ហឹប​ឆ្នោត​ ក្រៅ​ពី​នឹ​ង​គឺ​លែង​មាន​ការ​សម្ងាត់​ហើយ​។ ទោះបី​ជា​ហេក​យក​ទៅ​ណាក៏​មិន​មាន​បញ្ហា​អី ​ដូចជាប​ញ្ជី​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ ​គឺមា​ន​តែ​បិទ​ផ្សាយ​បន្ថែម​ទៀត​ និង​ផ្តល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ ហើយ​មិន​មាន​រឿ​ងអី​សម្ងាត់​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ ​សម្រាប់គ​.ជ.​ប​”៕