គ​.​ជ​.​ប ​បាន​ត្រៀម​ឧទ្ធម្ភាគចក្រ​២គ្រឿង ​ដើម្បី​ទុក​ឲ្យ​បម្រើការ​ទាំងស្រុង​ ដល់​បោះឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ ​នីតិកាល​ទី​៦

42

ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(..) ​ ​បាន​ត្រៀម​ឧទ្ធម្ភាគចក្រ​២គ្រឿង ​ដើម្បី​ទុក​ឲ្យ​បម្រើការ​ទាំងស្រុង​ ដល់​បោះឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ ​នីតិកាល​ទី​៦ ​ដែល​នឹង​ប្រព្រឹត្តទៅ​ នៅ​ថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

ការប្រើប្រាស់​ឧទ្ធម្ភាគចក្រ​នេះ​ គឺ​ទុក​សម្រាប់​បម្រើ​ដល់​មណ្ឌល​បោះឆ្នោត​នៅ​តាម​បណ្តា​ខេត្ត​ណាមួយ​ជួប​បញ្ហា​ដោយ​ប្រធាន​ស័ក្ដិ​។ ឯកឧត្ត​ម​ ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប ​បាន​ថ្លែង​អោយ​ដឹ​ង ថា ការជួល​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង​នេះ ​គឺ​ទុក​បម្រុង​ទូទៅ ​ហើយ​ក្នុង​នោះ​បញ្ហា​ទឹកខ្មៅ​ក៏​ជា​បញ្ហា​សំខាន់​ដែរ​។​ ឧទាហរណ៍​ទឹកខ្មៅ​ដែល​ផ្ញើ​ទៅ​ខាតបង់ ​ឬ ​ខូចខាត​យ៉ាងម៉េច​ត្រូវតែ​ដោះស្រាយ​យក​ទឹកខ្មៅ​ទៅ​ឲ្យ​ទាន់​ពេលវេលា ​ពីព្រោះ​ការបោះឆ្នោត​ធ្វើ​តែមួយ​ថ្ងៃ​។ ​ហើយ​ដើម្បី​បង្ការ​ហានិភ័យ​ទាំងឡាយ ​និង​ដើម្បី​ឲ្យ ​ប្រតិបត្តិ​ការបោះឆ្នោត​ទទួល​បាន​ជោគ ជ័យ​។ ឧទ្ធម្ភាគចក្រ​ដែល​ជួល​នោះ គឺ​ទុក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ គឺ​ជួល​មុន​ថ្ងៃ​បោះឆ្នោត​ និង​ក្រោយ​ការ​បោះ ​ឆ្នោត​មួយថ្ងៃ​។

អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​បញ្ជាក់ថា​ ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង​នេះ​ គឺ​គ​.​ជ​.​ប ជា​អ្នក​ជួល​ពី​ក្រុមហ៊ុន​ឯកជន​ មិនមែន​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ទេ ​ដោយ​ការជួល​នេះ ​គឺ​បាន​រៀបចំ​ការ​ដេញថ្លៃ​រួចរាល់​អស់​

ហើយ​។ ដោយ​ឯកឧត្តម​ បាន​បញ្ជាក់ថា “​គ​.​ជ​.​ប ជួល​មុន​បោះឆ្នោត​មួយថ្ងៃ ​ហើយ​និង​ក្រោយ​ការបោះឆ្នោត​មួយថ្ងៃ ​ពីព្រោះ​ខ្លាច​ដឹកជញ្ជូន​សន្លឹកឆ្នោត​មក​មាន​បញ្ហា ​ហើយ​ការ​ប្រើ​ឧទ្ធម្ភាគចក្រ​នេះ ​គឺ​មិន​ មែន​ជាទូទៅ​ទេ​។ ​ការ​ប្រើ​ឧទ្ធម្ភាគចក្រ​នេះ ​គឺ​ក្នុង​គោលបំណង​គ្រប់គ្រង​ស្ថាន ការ​ទាំង ស្រុង​នៅ​ពេល​បោះឆ្នោត​។ ឧទាហរណ៍ ​ដូចជា​ ការ​ដឹកជញ្ជូន​សន្លឹក​ឆ្នោត​ជួប​បញ្ហា​ខ្យល់ព្យុះ​ដែល​កាណូត​ទៅ​អត់​កើត​ ការ​ជួប​បញ្ហា​ធាតុអាកាស គឺ​ប្រើ​ឧទ្ធម្ភាគចក្រ​”​។

សន្លឹកឆ្នោត​ ជាង១០​លាន៥​សែន​សន្លឹក ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះ ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ត្រូវ​បាន​បោះពុម្ព​រួចរាល់​ហើយ​។​ សន្លឹកឆ្នោត​បោះពុម្ព​នៅ​រោង​ពុម្ព​លី​ វ៉ាន់​ហុង​ ដែល​ស្ថិត​នៅក្នុង​ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ​។​ បន្ទាប់ពី​បោះពុម្ព​រួច គ​.​ជ​.​ប​ បាន​ដឹកជញ្ជូន​សន្លឹកឆ្នោត​ចេញពី​រោង​ពុម្ព​យក​ទៅ​រក្សាទុក​នៅ​ឃ្លាំង​ គជប ​ដែល​ស្ថិតនៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌ​ឫស្សី កែវ ​កាលពី​ថ្ងៃទី​១៣ ​ខែកក្កដា​៕