សមាគម​គ្រូពេទ្យ​ស្ម័គ្រចិ​ត្ត​យុវជ​នសម្តេច​តេជោ​(TYDA) ​បាន​បន្ត​បេសក​កម្ម​មនុស្ស​ធម៌​របស់​ខ្លួន​នៅ​លើទឹក​ដី​ខេត្ត​ពោធិ៍សាត់

83

ពោធិ៍សាត់៖ សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ​បាន​(TYDA) ​បាន​បន្ត​បេសក​កម្ម​មនុស្ស​ធម៌របស់​ខ្លួន​នៅលើ​ទឹក​ដី​ខេត្ត​ពោធិ៍សាត់​តាម​រយៈ​ការ​ចុះ​ពិនិត្យ​ និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ ដែល​សកម្មភាព​នេះ​មាន​គោល​បំណង​ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បង្ខិត​សេវា​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​សំដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ដើម្បី​ចូល​រួម​លើក​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ​នៅ​មូល​ដ្ឋាន​។ លើស​ពី​នេះ​សកម្មភាព​មនុស្សធម៌​នេះ​បាន​បង្ក​លក្ខណៈ​ និង​ឱកាស​សម្រាប់​យុវជន​ អជ្ញាធរ ​និង​ផ្នែក​ដែល​ពាក់​ព័ន្ធ​ដទៃ​ទៀត​ចូល​រួម​សកម្មភាព​សង្គម​កាន់​តែ​មាន​ភាពសកម្ម​ក្នុង​ការ​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ប្រកប​ដោយទឹក​ចិត្ត​និង​ជំនាញ​។

លោក ​ស៊ូ ​ស៊ីផាណ្ណា ​ប្រធាន​ប្រត្តិបត្តិ​សមាគម​បាន​នាំនូ​វ​ការ​ផ្តាំផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ​ហ៊ុន​ សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុន​ សែន ​ជូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ ​និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​បាកាន​ផង​ដែរ​។ លោក​បាន​លើក​ឡើង​ថា ​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​ បាន​បង្កើត​តាំង​ពី​ឆ្នាំ​២០១២​ ក្រោម​ការ​ផ្តួច​ផ្តើម​របស់​សម្តេច​តេជោ ​និង​បាន​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ ​ដើម្បី​ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មូលដ្ឋាន​នានា​។

លោក​បាន​បញ្ជាក់​ថា​ក្រុម​ការងារ​ និង​ផ្តល់ការ​ពិគ្រោះ​ពិនិត្យ​ព្យាបាល​ ដោយ​ពេទ្យ​ជំនាញ​ ជាមួយ​និងឧបករណ៍​ទំនើប​ៗ​ ដូច​ជា​អេកូ​ផ្ទៃ​ពោះ ​ពិនិត្យ​ឈាម​ ដែល​ផ្តល់​លទ្ធផល​ច្បាស់​លាស់​ ជំងឺ​ទូទៅ​ ច្រមុះត្រចៀក​ បំពង​ក ​វះកាត់​តូច​ ជំងឺ​សើរ​ស្បែក ​អេកូបេះ​ដូង​ ឬស​ដូង​បាត​ និង​ជំងឺ​មាត់​ធ្មេញ​។​ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ ក្រុម​ការងារ​ នៃ​សមាគម​ និង​អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ ផ្នែកពាក់​ព័ន្ធ​ដែល​មាន​ចូល​រួម​ក្នុង​ការ​ងារ​មនុស្ស​ធម៌មួយ​នេះ។

ក្នុង​ឱកាស​នោះឯ​កឧ​ត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបា​លខេត្ត​ពោធិ៍សាត់ ​បាន​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ជា​មួយ​ប្រជាពលរដ្ឋ ​និង​បាន​កោត​សសើរ​ដល់​ក្រុម​គ្រូពេ​ទ្យ​ស្ម័គ្រ​ចិត្ត ​យុវជ​នសម្ដេច​តេជោ ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មា​នតម្លៃ ​ក្រៅ​ពី​ការ​ងារ​ជំនាញ និង​ការ​សិក្សា​ក្នុង​សាលា​ បាន​ឆ្លៀត​ឱកាសពេល​វេលា​ផ្ទាល់​ខ្លួន​មក​ចូល​រួម​ការងារ​មនុស្សធម៌​ ដើម្បី​ពិនិត្យ​និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​។

ប្រជាពលរ​ដ្ឋ​នៅ​ក្នុង​ស្រុក​បាកាន​ខេត្ត​ពោធិ៍សាត់​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំ​ពោះស​ម្ដេច​តេជោនិង​សម្ដេ​ច​កិត្តិ​ព្រឹទ្ធប​ណ្ឌិត​ ថ្នាក់​ដឹក​នាំក្រុ​មកា​រងា​រស​មាគម​គ្រូពេ​ទ្យស្ម័​គ្រចិត្តយុ​វជ​ន​សម្តេច​តេជោដែ​លបានគិត​គូរ​សុខ​ទុក្ខ​ចំពោះសុ​ខភា​ព​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ក៏​ដូ​ច​ជា​នៅ​ក្នុង​ស្រុកបាកាន​ទាំង​មូល​។

សូម​បញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា​ ឆ្នាំ​២០១៨ ​សមាគម​គ្រូពេ​ទ្យស្ម័គ្រ​ចិត្តយុ​វជន​សម្តេច​តេជោ ​(TYDA) បា​ន​ចុះពិ​និត្យ​ព្យាបាល​ប្រជាពលរដ្ឋ​ស្រុកបា​កាន ​ខេត្តពោធិ៍សាត់​ជាង​៣​ពាន់​នាក់ ​ដែលសកម្មភាព​មនុស្ស​ធម៌​នេះ ​ត្រូវ​បា​ន​ដឹក​នាំ​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​ ស៊ូ ​ស៊ីផាណ្ណា ​ប្រធាន​ប្រធានប្រត្តិបត្តិ​សមាគម ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ​ឯកឧត្តម​ ម៉ៅ ​ធនិន ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​ អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​លំដា​ប់ថ្នាក់​ អង្គការ​ថែ​ទាំ​ភ្នែក​(BOC) ​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ​សមាគម​សិស្ស​និស្សិត​អាហា​រូបករណ៍​សម្តេច​តេជោ ​ហ៊ុន​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​(អមត) ក្រុមហ៊ុន​LG ​ក្រុម​ហ៊ុនM​etfone​ និង​ផ្នែក​ពាក់​ព័ន្ធ​ដទៃ​ទៀត​៕