សមាជិក​គណបក្ស​ប្រជាជន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា

96

កំពង់ឆ្នាំង ៖ ​​ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​លក់ដូរ​នៅ​ខេត្តកំពង់ឆ្នាំង​ និង​ខេត្តបាត់ដំបង​ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុងការ​បន្ត​ឲ្យ​សម្តេច​តេ​ជោ ​ធ្វើជា​នាយករដ្ឋមន្ត្រី នៅ​គ្រប់ អាណត្តិ​ ជា​បន្តបន្ទាប់ ​គឺ​ដើម្បី​សេច​ក្តីសុខ​របស់​ប្រជាពលរដ្ឋ​ ស្ថិរភាព​សង្គម ការអភិវឌ្ឍន៍ ​ជាពិសេស​ការ​ប្រែក្លាយ​ជោគវាសនា​ប្រទេស​កម្ពុជា ក្នុង​ការ​ជំរុញ​បង្កើន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ លើ​ឆាក​អន្តរជាតិ ។

លោក លី សា​ម៉េ​ត សមាជិក​គណបក្ស​ប្រជាជន បាន​ថ្លែង​លើកឡើង​នៅ​ក្នុង​ការ​ជួប​សំណេះ​សំណាល​ជាមួយ ​ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​កំពង់ឆ្នាំង ​និង​ផ្សារណាត់​បាត់ដំបង ​ព្រមទាំង​ប្រជា​ពលរដ្ឋ​នៅ​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ថា ​ប្រទេសជាតិ​មាន​សុខ​សាន្តត្រាណ សំបូរ​រុងរឿង​ គ្រប់​បែប​យ៉ាងដូច​សព្វថ្ងៃនេះ​ គឺ​បាន​កើត​ចេញពី​ការ​ខិតខំ​របស់​រាជ​រ​ដ្ឋា​ភិ​បាល ​ដែល​មាន​សម្តេច​​តេ​ជោ ហ៊ុន សែន ​ជា​នាយករដ្ឋមន្ត្រី ​សម្តេច​ហ៊ាន​លះបង់​គ្រប់​ឧបសគ្គ ​ហ៊ាន​ប្តូរ ជីវិត​ដើម្បី​ប្រទេស​ និង​ជាតិ​មាតុភូមិ និង​ដើម្បី​ប្រជាពលរដ្ឋ ​ជាពិសេស​គឺ​មាន​គោលបំណង​ប្រែក្លាយ​ជោគវាសនា​ប្រទេស​កម្ពុជា​ ជា​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​បន្ថែមទៀត ​ក្នុង​ការបន្ត​ភាព​រីក​លូតលាស់​ ឲ្យ​បាន​កាន់តែ​ឆាប់រហ័ស ​ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ជា​ខ្លា​សេដ្ឋកិច្ច​ក្នុង​អាស៊ី ។

លោក បន្តថា​ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​បន្ថែម​នូវ​គ្រប់​វិស័យ​ជា​បន្តទៀត ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការបោះ ឆ្នោត គឺ​មាន​សារៈសំខាន​ណាស់ ​ព្រោះ​ប្រជាពលរដ្ឋ​ទាំងអស់​ជា​អ្នក​ផ្តល់​ជោគវាសនា​ប្រទេស ប្រសិន​ប្រជាពលរដ្ឋ​ជ្រើសរើស​ខុស ​ប្រទេសជាតិ​អាច​ នឹង​ធ្លាក់ចុះ​មកវិញ ​ខណៈដែល​រាជ​រដ្ឋាភិបាល ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ជំរុញ​តាម​ផែនការ​របស់ខ្លួន ​ក្នុងការ​ផ្លាស់ប្តូរ​មុខមាត់​សង្គម​លើ​ឆាក​អន្តរជាតិ​ និង​ដើម្បី​ប្រជាជន​កម្ពុជា​ទាំងមូល​ឲ្យ​មាន​ជីវភាព​កាន់តែ​ធូធារ ​។ ជាក់​ស្តែង​បងប្អូន​ដែល​កំពុង​ប្រកប​របរ​អាជីវកម្ម ​រកស៊ី​ទទួលទាន​មានបាន​នៅ​ពេលនេះ​ គឺ​បាន​កើត​ចេញពី​ដំបូល​សន្តិភាព​តែមួយ ​តាម​យុទ្ធសាស្ត្រ ឈ្នះ​-​ឈ្នះ ​របស់​សម្តេច​តេ​ជោ​ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​តាម​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ ​គឺ​ការ​ចៀស​ចេញពី​សង្គ្រាម ព្រោះ​សង្គ្រាម​បានធ្វើ​ឲ្យ​ប្រទេស​គ្មាន​ការ​អភិឌ្ឍ​ ប្រជាពលរដ្ឋ​ទាំងអស់​រស់នៅ​រង​ទុក្ខវេទនា​​ជាដើម ។

ក្នុង​ការចុះ​ជួប​សំណេះសំណាល​នោះដែរ ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​ទាំងអស់ បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​រាក់ទាក់​ និង​កក់ក្តៅ​ចំ​បំផុត ​ចំពោះ​ក្រុមការងារ លោក​ លី សា​ម៉េ​ត ​និង​ឧកញ៉ា ឌី ប៉ូ ក្នុងនោះ​ក្រុម​អាជីវករ ​និង​ប្រជាពលរដ្ឋ ​បាន​ថ្លែង​នូវ​ការ​ប្តេជ្ញាចិត្ត ទៅ​ចូលរួម​បោះឆ្នោត​គ្រប់ៗ​គ្នា ​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​ផងដែរ ៕