មន្រ្តីជលផលខេត្តកំពង់ធំ ចុះបង្រ្កាបបទល្មើស​បំភាន់​ភ្នែក​មហាជន​

94

កំពង់ធំ ៖ នាយកផ្នែករដ្ឋបាលជលផល​ប្រាសាទ​ សំបូរខេត្តកំពង់ធំ ចុះ​បង្ក្រាប​ បទល្មើស​នេសាទ​បំភាន់​ ភ្នែកមហាជន និងកាង ​បទល្មើស តូច ធំ ធ្វើឲ្យ​មហាជនដាក់ការ ​សង្ស័យថា បាន​ទទួលលាភ​សក្ការៈ​ ពីក្រុមអ្នកនេសាទខុសច្បាប់ និងចូលរួម​​ប្រព្រឹត្ត​អំពើពុករលួយ ធ្វើឲ្យ​បាត់បង់ពូជ​ត្រី ក្នុង​រដូវបិទនេសាទ។

បើទោះបី​ជារាជរដ្ឋភិបាលកម្ពុជាបិទ​ឡូត៍​នេសាទ​ ទាំង​អស់​ទូទាំង​ព្រះរាជាណាច​ក្រកម្ពុជា ​ក៏ដោយក៏​ទិន្នផល​ ត្រីហាក់ដូចជាមិនសូវមានការកើនឡើងមកវិញដែរ ព្រោះមានមន្រ្តីជលផលមួយ​ចំនួន​ឃុបឃិតជាមួយ ​អ្ន​កនេសាទខុសច្បាប់ និងទទួល​​លាភ​ពីអ្នកទាំងនោះ​ឲ្យ​ប្រព្រឹត្តិ​បទល្មើស​តាមអំពើចិត្ត។ ជាក់ស្តែងកាលពី ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ មានមន្រ្តីជលផល ​មួយក្រុមដឹកនាំ ដោយ​លោក ​គូ ប៊ុនទឹង នាយកផ្នែករដ្ឋបាលជលផល ​ប្រាសាទសំបូរ​ ដែល​ទទួល​បញ្ជា​ដោយ​ផ្ទាល់​ពីលោក​ ប៉ែន វណ្ណរិទ្ធ ​នាយកខណ្ឌជលផល​ខេត្តកំពង់ធំ  មាន​ចុះ​ទី​បង្រ្កាប​ទីតាំងមួយចំនួន ​នៅ​ក្នុងតំបន់ ដូចជា អន្លង់ព្រីង ​ស្នកចាប៉ី និងបឹងត្រើយបង្កង​ ស្ថិតនៅក្នុងទីតាំងភូមិសាស្រ្ត ​ស្រុកសន្ទុក ​និងស្រុកបារាយ៍ ​ខេត្តកំពង់ធំ ។ ​ប៉ុន្តែនៅទីតាំងជិតគ្នា ​ត្រង់​ចំណុច​នេះដែរ ​បែរ​ជា​មិនមាន​ការ​ចុះបង្រ្កាប ​ទុកឲ្យរបាំងសាច់អួនលាតសន្ធឹងកាត់​ទទឹងបឹង ​រាប់គីឡូម៉ែតមើល​ដាច់​កន្ទុយភ្នែក និង​មាន​ទីតាំង​មួយចំនួនទៀតជាន់ពន្លិចក្នុងទឹកជារូបភាពកាប់បង្គោលមួយចំនួនតូច​ ដូចជា ធ្វើសកម្មភាព ​ចុះ​បង្ក្រាប​ បិទបាំងភ្នែកមហាជន ​បើទោះបីជាមន្ត្រីជលផល​ និងទាំង​អស់នេះ​បាន​ដឹងអំពីទីតាំងទាំងអស់នេះយ៉ាងច្បាស់ ​ក៏ដោយ។​ សកម្មភាពទាំងអស់នេះបានធ្វើមហាជន​ជា​ពិសេសអ្នកនេសាទផ្សេងទៀត​ ដាក់ការសង្ស័យថា “ការបញ្ជាដោយផ្ទាល់របស់ លោក​នាយខណ្ឌជលផលខេត្តកំពង់ធំ ​ទៅកាន់លោក គូ ប៊ុនទឹង ​ជានាយផ្នែកជលផលប្រាសាទសំបូរ ចុះបង្រ្កាប​លួចលាក់​បំពួនបទល្មើស ​និងទទួលលាភសក្ការៈពីក្រុមអ្នកនេសាទ ខុសប្បាប់​ទាំងអស់នេះ”។ ឃើញសកម្មភាពមិនប្រក្រតីបែបនេះ ក្រុមអ្នកនេសាទដាក់ម៉ង ​សន្ទូច មានការ​សង្ស័យ និង​រាយការណ៍ ​មកលោ ជល ថាច ​នាយរងជលផលខេត្តកំពង់ធំ​ ទើបលោក​ដឹកនាំ​កងកម្លាំងចុះត្រួតពិនិត្យ ​បង្ក្រាប​សាជាថ្មី រយៈពេលពីរថ្ងៃ ​បន្ទាប់ពីការចុះបង្រ្កាបរបស់លោក គូ ប៊ុនទឹង និងរកឃើញថា ការចុះបង្រ្កាបរបស់ លោក គូ​ ប៊ុនទឹង  ដែល​បញ្ជាដោយផ្ទាល់របស់លោក ប៉ែន វណ្ណរិទ្ធ ពិតជាមានការបំភាន់ភ្នែកមហាជនពិតមែន។

ជាមួយគ្នានេះដែរ ក្នុងសកម្មភាពចុះបង្រ្កាបនេះ លោក ជល ថាច បាន​អនុវត្តន៍នៅទីតាំងជានពន្លិច និងទីតាំងក្បែរនោះ មានដូចជា​ បឹងព្រៃរាំង បឹងឆ្តោ បឹងខាន់ បឹងប្រចៅ អន្លង់ព្រីង បឹងគ្វៀត ស្ថិតក្នុងភូមិសាស្ត្រស្រុកសន្ទុក ​និងស្រុកបារាយណ៍​ និង​បាន​កាប់​បំផ្លាញ ​រុះរើ​របាំងសាច់អួន ​ចំនួន១ ៥០០ ម៉ែត្រ, ឡុក ចំនួន​ ១៣, លូ ចំនួន១៥មាត់,បង្គោលចំនួន៧០០  ដើម និង​ចាក់​ត្រីលែង​ចំនួន​២០គីឡូក្រាមផងដែរ៕