Robert Lewandowski ស៊ុត ​៣​គ្រាប់​តែ​ម្នាក់​ឯង​ដើម្បី​យក​ឈ្នះ​ពាន​បើក​រដូវ​កាល German Super Cup

75

បាល់ទាត់៖ ​កីឡាករ​ខ្សែប្រយុទ្ធ​នៃ​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ Robert Lewandowski ស៊ុត ​៣​គ្រាប់​ម្នាក់​ឯង​ដើម្បី​ជួយ​ឲ្យ​ក្រុម Bayern Mnuich ការពារ​តំណែង​ជើងឯក​ពាន​មុន​បើក​រដូវ​កាល​ថ្មី German Super Cup ជាមួយ​នឹង​លទ្ធផល 5-0 ឈ្នះ​ក្រុម Eintracht Frankfurt កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​នេះ​។

​​នៅ​ក្នុង​វគ្គ​ទី​១ Robert Lewandowski ដែល​ក្លឹប Real Madrid ចង់​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម​នោះ​ស៊ុត​បាន ២​គ្រាប់​នៅ​នាទី​ទី​២១ ជា​ការ​បញ្ជូន​ដោយ Joshua Kimmich មុន​ពេល​ដែល ៥​នាទី​ក្រោយ​កីឡាករ​វ័យ ២៩​ឆ្នាំ​រូប​នេះ​ដដែល​បន្ថែម​ការ​នាំ​មុខ 2-0 ក្នុង​វគ្គ​ទី​១​។​ ​ដោយឡែក​ឯ​ការ​ប្រកួត​ក្នុង​វគ្គ​ទី​២ ក្រុម​ជើងឯក German Cup Eintracht Frankfurt មិន​អាច​ធ្វើ​អ្វី​ក្រុម​ជើងឯក Bundesliga បាន​ឡើយ​ពោល​ត្រូវ​ជើងឯក​ក្រប​ខណ្ឌ​កំពូល​អាល្លឺម៉ង់ Bayern Munich បន្ថែម​ដល់​ទៅ ៣​គ្រាប់​ដោយ Eintracht Frankfurt ស៊ុត​គ្រាប់​ទី​៣​ ខ្លួន​នាទី​ទី៥៤ នឹង​កីឡាករ Kingsley Coman បន្ថែម​នាំមុខ 4-0 នាទី​ទី៦៣ ខណៈ​ដែល Thiago ស៊ុត​គ្រាប់​សរុប​ជ័យជំនះ 5-0 នាទី៨០។​

​គួរ​រំលឹក​ថា​រដូវ​កាល​មុន​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ German Cup ក្រុម Eintracht Frankfurt បាន​យកឈ្នះ Bayern Munich 3-1៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ