សង្វៀន Cambodia “អ្នកប្រដាល់គុនខ្មែរ” ប្រកួតមិត្តភាពជើងចាស់ជួបគ្នា សំអាង ឌុន និង ភុន សោភ័ណ្ឌ

ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ សង្វៀនការប្រកួតប្រដាល់គុនខ្មែរ “កម្ពុជាអ្នកប្រដាល់គុនខ្មែរ” ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរកម្ពុជា កីឡាករ ៨ រូបសុទ្ធតែជាកីឡាករទំងន់ធ្ងន់ៗ នឹងឡើងអង្រួនសង្វៀនស្ទឹងមានជ័យ។  

            កីឡាករជើងចាស់ទាំងពីរនាក់ សំអាង ឌុន នឹងជួបជាមួយ ភុន សោភ័ណ្ឌ ក្នុងប្រភេទទំងន់ ៦៥គ ខណៈគូពិសេសមួយគូទៀត វៀត ប៊ុនឌឿន នឹងជួប មាស សារ៉ាក់ ក្នុងប្រភេទទំងន់ ៦០គ។

ក្រៅពីនេះ ក៏មានការប្រកួតបើកឆាកពីរគូសុទ្ធតែជាគូល្អមើលរួមមាន ឡុង សំណាង កូនសិស្សលោកឡុង វិបុល នឹងជួបជាមួយ សូត្រ សាណូ ប្រភេទទំងន់ ៦៣.៥គ ខណៈ ម៉ិល សារុន ជួប មាឃ សុវណ្ណារ៉ា ក្នុងប្រភេទទំងន់ ៦០គ។

ផ្សាយផ្ទាល់ការប្រកួតចាប់ពីម៉ោង ៨ ព្រឹកទៅរៀងរាល់ថ្ងៃអាទិត្យតាមរយៈកញ្ចក់ទូរទស្សន៍ BTV។

រូបតំណាង

រូបភាពដោយ : លឹម រ៉ាឌី