ព្រឹកស្អែក! សម្ដេចតេជោ ហ៊ុន សែន នឹងជួបជាមួយសិស្សនិទ្ទេស A ជិត ២ ពាន់នាក់

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ៍ទី ៣ ខែឧសភា ឆ្នាំ ២០២២នេះ នឹងអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្ដល់រង្វាន់លើកទឹកចិត្ត​សិស្សនិទ្ទេស A ចំនួន ១ ៧៥៣ នាក់​ ដែលបានប្រឡងជាប់ ក្នុងឆ្នាំ សិក្សា២០២០-២០២១។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ ២០២១ ដែលមានបេក្ខជនជាង ១ សែននាក់ ( ១១៤ ១៨៧) ចូលរួមប្រឡង ក្នុងនោះមាន​បេក្ខ​ជនជាង ៧ ម៉ឺននាក់ បានប្រឡងជាប់ស្មើនឹង ៦៥.៦៥ ភាគរយ ក្នុងនោះ មានបេក្ខជន​ទទួលបាន​និទ្ទេស A ចំនួន ១ ៧៥៣ នាក់៕

អត្ថបទពី៖ KPT