រីករាយទស្សនា! កម្ររូបភាពថ្ងៃគ្រងមកុដ Miss World Cambodia 2022

កម្មវិធី Miss world Cambodia 2022 បាននាំយកនូវទស្សនីយភាពប្លែកៗមកជូនទស្សនិកជន ក៏ដូចជាបានបើកឪកាសដ៏ធំមួយ ដល់បេក្ខនារីដែលមានសមត្ថភាពចូលរួមបង្ហាញនូរទេពកោសល្យ បើកបង្ហាញភាពស្រស់ស្អាត ការជឿជាក់ ដែលមានក្នុងខ្លួនរបស់បេក្ខនារីគ្រប់រូប។

កម្មវិធីមួយនេះបានលើកទឹកចិត្ត និងជំរុញឲ្យបេក្ខនារីគ្រប់រូប ចូលរួមលើកកម្ពស់លើវិស័យបវរកញ្ញា ជាពិសេសក៏បានបំពេញនូវបំណងប្រាថ្នាដែលនារីគ្រប់រូបតែងតែស្រមៃ។​

យ៉ាងណាមិញ កាលពីរាត្រីថ្ងៃទី០៧ កក្កដា កម្មវិធី Miss World Cambodia 2022 ក៏បានរកឃើញម្ចាស់មកុដសម្រាប់ឆ្នាំ២០២២ហើយ ដែលមានទាំងសមត្ថភាព ភាពជឿជាក់ ចំណេះដឹង ហើយអ្វីដែលយើងមិនអាចមើលរំលងបាននោះ គឺ់ភាពស្រស់ស្អាត។ ដោយជ័យលាភីលេខ ១ បានទៅលើកញ្ញា តេង ស្រីពេជ្រ ពាក់ស្លាកលេខ៧ ជ័យលាភីលេខ ២ កញ្ញាឯកលេខ ១០ វុន ស្រីនិច និងជ័យលាភីលេខ ៣ កញ្ញាឯកលេខ ១៥ ឈាង លីនដា

សូមរីករាយទស្សនាកម្រងរូបភាព និងទិដ្ឋភាពពិសេសៗ ក្នុងថ្ងៃប្រកួតផ្តាច់ព្រាត់កម្មវិធី Miss World Cambodia 2022 ខាងក្រោមទាំងអស់គ្នា៖

អត្ថបទដោយ៖ Lyn