សម្ដេចតេជោ ហ៊ុន សែន ទទូចឱ្យពលរដ្ឋ​ចាក់វ៉ាក់សាំងគ្រប់ដូស​តាមលក្ខខណ្ឌ​សុខាភិបាល

សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា ​នៅតែទទូចឱ្យ​ប្រជាពលរដ្ឋទៅ​ចាក់វ៉ាក់សាំង​ឱ្យបាន​គ្រប់ដូស​តាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាល​ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ​និងបង្ការ​ទប់ស្កាត់​ការឆ្លង​រីករាលដាលជំងឺកូវីដ១៩។

សម្ដេចតេជោ មានប្រសាសន៍ នៅក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ាន​ប៉ារ៉ាហ្គេម (ASEAN Para Games) នៅព្រឹកថ្ងៃទី ៦ ខែកក្កដានេះថា «អ្វីដែលខ្ញុំត្រូវការ​ គឺបងប្អូន​ទទួល​យកវ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល វ៉ាក់សាំងកាន់តែច្រើន អាកិច្ចការពារខ្លួន​កាន់​តែ​ល្អប្រសើរ នោះហើយគឺជាការល្អសម្រាប់យើង»។

​សម្ដេចតេជោក៏ណែនាំឱ្យ​ថ្នាក់ដឹកនាំទាំងវិស័យឯកជន និងរដ្ឋត្រូវមើលបុគ្គលិក កម្មករក្នុងស្ថាប័ន សហគ្រាសរោងចក្រខ្លួន ត្រូវតាមដានពិនិត្យ​ចាក់វ៉ាក់សាំងឱ្យបុគ្គលិកឱ្យគ្រប់ដូស។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែអង្វករប្រជាពលរដ្ឋទទួលយកវ៉ាក់សាំង ព្រោះគ្មានជម្រើសល្អជាងនេះទេ ប្រសិនបើរងចាំឈឺ មិនល្អទេ ការពារប្រសើរជាងព្យាបាលជាការល្អបំផុត៕

អត្ថបទពី៖ KPT