ខ្សែភាពយន្តភាគថ្មី «បងខ្លា» នឹងចូលមកអង្រួតបេះដូងទស្សនិកជនក្នុងពេលឆាប់ៗនេះ!​

ត្រឹមតែជាក្មេងស្រីអាយុ ១៣ ឆ្នាំបែរជាត្រូវមកទទួលបន្ទុកគ្រួសារទាំងមូល។ នៅពេលដែលជីវិតតូចមួយត្រូវមកតស៊ូជាមួយនឹងព្យុះភ្លៀងនៃព្រហ្មលិខិតភាពសោកសៅក៏នៅតាមជាប់ខ្លួនប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ។

​ខ្សែភាពយន្តជិវិត រឿង « បងខ្លា» គឺជាខ្សែភាពយន្តដែលឆ្លុះបញ្ចាំងពីជិវិតដ៏សែនលំបាករបស់ក្មេងស្រីវ័យ ១៣ឆ្នាំម្នាក់។ ក្រោយពីឪពុកម្តាយរបស់គេបានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចររាណ៍។ ក្មេងស្រីកំសត់ត្រូវធ្វើខ្លួនជាមេគ្រួសាររកលុយចិញ្ចឹមខ្លួននិងត្រូវមើលថែប្អូនៗទាំងបីនាកថែមទៀត។

ដោយការស្រឡាញ់និងបារម្ភប្អូនៗក្មេងស្រីត្រូវមើលថែយ៉ាងតឹងរឹងមិនឲ្យផុតពីខ្សែរភ្នែករហូតដល់ប្អូនៗគិតថាបងស្រីរបស់ខ្លួនជាមនុស្សកាចមិនគួរឱ្យរស់នៅជាមួយ។ ពួកគេក៏បាននាំគ្នារត់ចោលបងស្រីដើម្បីទៅរកកន្លែងរស់នៅថ្មីដែលពួកគេគិតថានឹងល្អជាងរស់នៅជាមួយបងស្រីដែលកាចដូចខ្លា។

តើខ្សែជីវិតរបស់ក្មេងទាំងបួននេះនឹងប្រែទៅជាយ៉ាងណា? សូមកុំភ្លេចរង់ចាំតាមដានទស្សនាខ្សែភាពយន្តភាគខ្មែររឿង « បងខ្លា» ដែលនឹងមានចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ បាយ័ន ចាប់ពីថ្ងៃទី ១៦​ ខែកញ្ញា នៅរៀងរាល់ថ្ងៃព្រហស្បត្តិ៍-សុក្រ វេលាម៉ោង ៩៖០០នាទី ដល់ម៉ោង ១០យប់

ដោយ៖ momo