លោក សឿន ដារ៉ុង បង្ហាញពីចំណាប់អារម្មណ៍និងប្រាប់ពីរឿងរន្ធត់ដែលកើតឡើងកំឡុងពេលថត

ទើបតែចាក់ផ្សាយបានមួយប៉ុន្មានភាគដំបូងខ្សែភាពយន្តភាគខ្មែរ រឿង «ស្នេហ៍ ២ ភព» ក៏ទទួលបានការចាប់ អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។

ស្របពេលនេះដែរក្រុមការងាររបស់ ស្ថានីយទូរទស្សន៍បាយ័ន ក៏បានធ្វើការជួបសម្ភាសន៍ជាមួយនឹងលោក សឿន ដារ៉ុង ដែលជាតួរឯកប្រុសនៅក្នុងរឿងនេះ​សាកសួរអំពីចំណាប់អារម្មណ៍ក៏ដូចជាដំណើរការនៃការថតខ្សែភាពយន្តរឿងនេះ ទាំងមូលផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយបាយ័នលោក សឿន ដារ៉ុង បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា «លោកពិតជាសប្បាយ រីករាយមែនទែនដែលបានទទួលសម្តែងរឿងនេះ ដោយសារតែលោកបានធ្វើការ Casting តួរអង្គសំណាងនេះ ( ឈ្មោះក្នុងរឿង) ដល់ទៅ ២ ដងឯណោះ។ នៅពេលដែលបានលោកពិតជាសប្បាយចិត្តយ៉ាងខ្លាំងព្រោះតួអង្គមួយនេះ គឺជាប្រភេទតួអង្គដែលលោកចង់សម្តែងមកជាយូរមកហើយ។ »

ក្រៅពីនេះលោកក៏បានបង្ហើបឲ្យដឹងផងដែរថា «អត្តចរឹតរបស់តួរអង្គសំណាង មានចំណុចជាច្រើនយ៉ាងស្រដៀងទៅ នឹងចរឹតពិតរបស់លោក ធ្វើឲ្យលោកមានការងាយស្រួលក្នុងការងារដាក់អារម្មណ៍ និង យល់អំពីតួអង្គបានយ៉ាងឆាប់ រហ័ស។»

ក្រឡេកមកមើលការងារចាប់ដៃគូជាមួយនិង តួឯកស្រីរបស់យើងវិញ លោកក៏បានបង្ហើបឲ្យដឹងថា​ «ដំបូងឡើយរៀង ពិបាកបន្តិចដោយសារតួអង្គស្រីរបស់យើងជាមនុស្សសុភាពមិនសូវមាត់ក ចំណែកលោកជាមនុស្សរួសរាយ ដល់ពេល ជួបគ្នាខាងស្រីស្ងាត់ ខាងប្រុសវិញនិយាយអត់ឈប់ ។ តែពេលដែលអ្នកដឹកនាំរឿងបានឲ្យអ្នកទាំងពីរចាប់ផ្តើមហាត់ សមសម្តែងជាមួយគ្នាញឹកញាំ ដោយផ្តើមពីការ ឲ្យអ្នកទាំងពីរកាន់ដៃគ្នា​សម្លឹងមុខគ្នាជាមួយសិន។ បន្ទាប់ពីបានយល់ ចិត្តយល់ថ្លើមគ្នាហើយ ការសម្តែងក៏កាន់តែងាយស្រួល និង ដំណើរការទៅដោយយ៉ាងរលូន។ »

 

តែបើទោះជាស្គាល់ចិត្តស្គាល់ថ្លើមគ្នាហើយក៏ដោយតែ បើនិយាយពីឈុតស្នេហា Love Scene វិញអ្នកទាំងពីរអៀន សឹងតែសម្តែងមិនកើតទៅហើយ ព្រោះនេះគឺជាលើកដំបូងរបស់លោកដែលថតខ្សែរភាពយន្តមានឆុតឆាកស្នេហា ត្រូវថើបគ្នានៅមុខកាមេរ៉ា និង មុខមនុស្សច្រើនយ៉ាងនេះ  តែដោយភាពជាអ្នកអាជីពធ្វើឲ្យអ្នកទាំងពីរអាចសម្តែង ឆុតឆាកមួយនេះបញ្ចប់ទៅបានយ៉ាងល្អ។ បើចង់ដឹងថាឆុតឆាកស្នេហារបស់អ្នកទាំង ២ ផ្អែមល្ហែមយ៉ាងណានោះ សូមកុំភ្លេចរង់ចាំតាមដាន

ទស្សនាខ្សែភាពយន្តភាគខ្មែររឿង ស្នេហ៍ ២ ភព ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ប្រហស្បត្តិ៍ វេលាម៉ោង ៧ ដល់ ៨យប់៕

អត្ថបទដោយ៖ MOMO