ព្រឹត្តិការណ៍ដ៏កក្រើក អបអរកម្មវិធីប្រដាល់គូបូតាជាប់ចំណាត់ថ្នាក់លេខ ១

នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកនេះ ក្រុមហ៊ុនគូបូតា បានប្រារព្ធឡើងនូវ កម្មវិធី “ប្រដាល់គូបូតាបច្ចេកវិទ្យា កសិកម្មថ្មី អរគុណសម្រាប់ការគាំទ្រ ​(Thank You Fest)” ដែលជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ស្ថិតនៅក្នុងស្ថានីយ ទូរទស្សន៍បាយ័ន  ក៏ដូចជាការផ្សាយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុក Kubota Kampuchea Club ផងដែរ។ គូបូតា កម្ពុជា បានរៀបចំកម្មវិធីពិសេសនេះឡើង ដើម្បីថ្លែងអំណរគុណដល់អតិថិជន និងទស្សនិកជន ក្នុងការគាំទ្រកម្មវិធីប្រ ដាល់ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនអនេកពីសំណាក់ ទស្សនិជនដែលបានចូលរួម ផ្ទាល់ ព្រមទាំងអ្នកតាម ដានទស្សនាតាមរយៈការផ្យាយផ្ទាល់ ធ្វើឲ្យហ្វេនៗគ្រប់គ្នាចងចាំរាត្រីដ៏អស្ចារ្យនេះ។

លោក ពេជ្យ អំបូពង្ស ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនគូបូតាកម្ពុជា បានធ្វើការថ្លែងសុន្ទរកថាបើកស្វាគមន៍ភ្ញៀវ ទាំងអស់នៅដើមកម្មវិធី “មុនពេលដែលយើងធ្វើការចាប់ផ្តើម ព្រឹត្តិការណ៏ដ៏ពិសេសនេះ ខ្ញុំបាទសូមឆ្លៀតឱកាស សម្តែង ការអរគុណ ទៅកាន់ការចូលរួមពីសំណាក់ប្រិយមិត្តនិងទស្សនិកជន។ សូមអរគុណទៅកាន់ហ្វេនៗដែលតែងតែគាំទ្រ កម្ម វិធីការប្រកួតប្រដាល់តាំងពីដើមមក ក៏ដូចជាធ្វើឲ្យកម្មវិធីរបស់យើង ក្លាយជាកម្មវិធីប្រដាល់ដែលជាប់ចំណាត់ ថ្នាក់លេខ មួយនៅលើបណ្តាញផ្សព្វផ្សាយជាច្រើន” តាមប្រសាសន៏របស់លោក។

លោកក៏បានបន្ថែមទៀតថា ក្រុមហ៊ុនគូបូតាកម្ពុជា ចង់បង្ហាញការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនជាទី គោរពដែលតែងតែគាំទ្រម៉ាកផលិតផលគូបូតា។ នៅក្នុងឆ្នាំនេះផងដែរ យើងនឹងបើកបង្ហាញផលិតផលថ្មីជាមួយនឹង ការច្នៃប្រឌិត និងឧបករណ៍ជំនួយបន្ថែមទៀត ដើម្បីជួយអតិថិជនឱ្យធ្វើការកាន់តែងាយស្រួល និងមានប្រសិទ្ធភាព ក៏ដូចជាកញ្ចប់សេវាកម្មក្រោយការទិញ ដើម្បីថែរក្សាអតិថិជនជាទីគោរពរបស់គូបូតា។

សម្រាប់រាត្រីដ៏ពិសេសនេះ ពួកយើងបានអញ្ជើញអ្នកប្រដាល់ដ៏ល្បីចំនួនពីរគូ ដើម្បីមកធ្វើឲ្យសង្វៀនទាំងមូលឱ្យកាន់ តែស៊ីជម្រៅ និងកាន់តែរីករាយ។ គូប្រកួត​ដំបូង​គឺ ចាន់ ប៊ុនហឿន Vs នួន រ៉ាថេប ហើយ​ប្រកួត​ទី​ពីរ​គឺ ផល សោភ័ណ្ឌ Vs នូវ ដារ៉ូ។