Author:

  • រសជាតិថ្មី! ស្នាដៃរួមគ្នាលើកដំបូង សេម និងយ៉ា សុផាន់ម៉ៃ សម្តែងក្នុងរឿងស្នេហាបែបស្រុកស្រែ

    រសជាតិថ្មី! ស្នាដៃរួមគ្នាលើកដំបូង សេម និងយ៉ា សុផាន់ម៉ៃ សម្តែងក្នុងរឿងស្នេហាបែបស្រុកស្រែ

    តួសម្តែងប្រុសសម្បុរស្រឯមស្រស់លោក សេម និងតារាស្រីតូចច្រឡឹង យ៉ា សុផាន់ម៉ៃ នឹងត្រឡប់មកព្រមជាមួយរឿងភាគថ្មីដែលត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន ឆាប់ៗនេះ។ អ្វីដែលកាន់តែពិសេសនិងគួរឱ្យចាប់អារម្មណ៍ជាងនេះទៀត លោក សេម និងសុផាន់ម៉ៃ ទើបតែចាប់ដៃគូគ្នាជាលើកដំបូងសម្តែងក្នុងរឿងភាគថ្មី និងជាប្រភេទស្នេហាបែបស្រុកស្រែ បង្ហាញពីទេសភាពនៅតាមជនបទដ៏ស្រស់បំព្រង។ ចំណងដៃថ្មី និងដំបូងរបស់ សេម និងផាន់ម៉ៃ សម្រាប់ទស្សនិកជនក៏ដូចជា ហ្វេនៗដែលតែងតែគាំទ្រតារាសម្តែងទាំងពីរកន្លងមក។ គួរបញ្ជាក់ផងដែរថា រឿង «តាមបេះដូងដល់ទីបំផុត» ជាប្រភេទរឿងមនោសញ្ចេតនាលាយឡំជាមួយការឈឺចាប់ ច្រណែនឈ្នានីស ការលះបង់តស៊ូ និងឈុតឆាកកំប្លែងៗជាច្រើនផងដែរ។ អេដមីន សុំបង្ហើបតែប៉ុណ្ណឹងបានហើយ ចង់ដឹង់សាច់រឿងយ៉ាងណាយ៉ាងណីទៀត កុំភ្លេចរង់ចាំតាមដានទាំំងអស់គ្នា ដែលនឹងចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ បាយ័ន មិនប៉ុន្មានសប្តាហ៍ទៀតនេះ៕

  • អាហារូបករណ៏ អាជីណូម៉ូតូអាស៊ាន-ថៃ

    អាហារូបករណ៏ អាជីណូម៉ូតូអាស៊ាន-ថៃ

    ក្រុមហ៊ុនអាជីណូម៉ូតូ(ខេមបូឌា)ជម្រាបជូនដល់សិស្សនិស្សិតទាំងអស់អោយបានជ្រាបថា៖ ក្រោមជំនួយឧបត្ថម្ភពី មូលនិធិអាជីណូម៉ូតូប្រទេសថៃ​ បានផ្ដល់អាហារូបករណ៏សម្រាប់សិស្សនិស្សិតកម្ពុជាកំរិតអន្តរជាតិ(International Program)ចំនួនពីរកន្លែងគឺថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត ផ្នែកទីផ្សារ នៅសាកលវីទ្យល័យដែលល្បីនៅប្រទេសគឺ​​ សាកលវីទ្យល័យ Mahidol​។ លក្ខខណ្ឌសម្រាប់ចូលរួម ជនជាតិខ្មែរ មានកំណត់ត្រាការសិក្សាល្អប្រសើរ និងជួបជាមួយតំរូវការផ្សេងៗខាងក្រោម។ មានការតំាងចិត្តខ្ពស់ក្នុងការសិក្សា និងមានបំណងចូលធ្វើការនៅក្រុមហ៊ុនអាជីណូម៉ូតូ(ខេមបូឌា) ដែលជាក្រុមហ៊ុនចំនីអាហារឈានមុនគេនៅលើពិភពលោក។ មានកាយសម្បទារឹងមាំ​ និងសុខភាពផ្លូវចិត្តល្អ។ មិនមែនជាអ្នកទទួលអាហារូបករណ៍ប្រភេទផ្សេងទៀត។ ត្រូវតែដាក់ពាក្យនិង អាចចូលរួមរាល់ជំហានក្នុងការជ្រើសរើស។ ថ្នាក់បរិញ្ញាបត្រ _សិស្សនិស្សិតកំពុងតែសិក្សាឆ្នាំទី១ ឫ ទី២ ជាមួយ GPAX  យ៉ាងតិច 3.0 _មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាមួយនឹងនិទេ្ទស “B” លើមុខវីជា្ជ ភាសាអង់គ្លេស និង គណិតវីទ្យា​ជាមូយនឹងនិទេ្ទស”C”​​​ លើមុខវីជា្ជផ្សេងទៀត។ _ពិន្ទុតេស្ត GED យ៉ាងហោចណាស់​​ 660 (បើមិនបានបញ្ជាក់ការសិក្សា)។ _ពិន្ទុសមត្ថភាពភាសាអង់គ្លេស៖ TLEFL 69 (iBT) ​​ ឫ IELTS 6.0 ឫ Doulingo 100។ _SATI…

  • ក្រុមហ៊ុនយូនីលឹវើ បានបរិច្ចាគផលិតផលអនាម័យចាំបាច់ដើម្បីជួយប្រយុទ្ធប្រឆាំងការីករាលដាលនៃជំងឺកូវីត-១៩ នៅកម្ពុជា

    ក្រុមហ៊ុនយូនីលឹវើ បានបរិច្ចាគផលិតផលអនាម័យចាំបាច់ដើម្បីជួយប្រយុទ្ធប្រឆាំងការីករាលដាលនៃជំងឺកូវីត-១៩ នៅកម្ពុជា

    ភ្នំពេញ​ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ – ក្រុមហ៊ុនយូនីលឹវើ (ខេមបូឌា) លីមីតធីត បានចូលរួមចំណែកផ្តល់នូវផលិតផលអនាម័យដល់ស្ថាប័នចំនួន៣ ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីត-១៩ នៅកម្ពុជា។ ផលិតផលអនាម័យ និងការរក្សាអនាម័យផ្ទាល់ខ្លួនល្អ ជាពិសេសការលាងដៃជាចាំបាច់គឺជាកត្តាមួយដ៏សំខាន់ដើម្បីការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីត-១៩។ ក្រុមហ៊ុនយូនីលឹវើ ពិតជាទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជួរមុខ បុគ្គលិកសុខាភិបាល និងបុគ្គលិករាជរដ្ឋាភិបាលដទៃទៀតក្នុងកិច្ចខិតខំប្រយុទ្ធប្រឆាំងការីករាលដាលនៃជំងឺកូវីត-១៩ក្នុងសហគមន៍ជាថ្មីហើយ  ក្រុមហ៊ុនជឿជាក់ថាការចូលរួមចំណែកជាផលិតផលអនាម័យនឹងការជួយការពារមន្ត្រីជួរមុខនិងអ្នកដទៃទៀតពីជំងឺដ៏កាចសាហាវនេះ។នេះជាប្រសាសន៏របស់លោក លី សុធូ អគ្គនាយក ក្រុមហ៊ុនយូនីលឹវើប្រចាំប្រទេសកម្ពុជា និងឡាវ។ ស្ថាប័នដែលក្រុមហ៊ុនយូនីលឹវើ បានចូលរួមចំណែកផ្តល់ផលិតផលអនាម័យរបស់ខ្លួនគឺ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ស.គ.យ.ក) អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងក្រសួងពាណិជ្ជកម្ម។ ការបរិច្ចាគរបស់ក្រុមហ៊ុនយូនីលឹវើ ដល់ស្ថាប័នទាំងនេះមានចំនួន ៦៧៦៨ ជា​ដប​និង​កញ្ចប់ រូមមានផលិតផលសម្លាប់មេរោគ និងផលិតផលអនាម័យផ្ទាល់ខ្លួនដូចជា សាន់ឡៃ វីសូពិសេស វ៉ាសឺឡីន និងប្រូមិក ​។ ក្រុមហ៊ុនយូនីលឹវើ បានខិតខំប្រឹងប្រែងក្នុងការគាំទ្ររាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលផ្សេងទៀតចាប់តាំងពីមានការឆ្លងជំងឺកូវីត-១៩  ត្រូវបានរកឃើញនៅក្នុងប្រទេស។ ក្រុមហ៊ុនយូនីលឹវើ បានចូលរួមចំណែកផ្តល់នូវផលិតផលចាំបាច់ប្រើបាស់ប្រចាំថ្ងៃចំនួន ៣,០០០កញ្ចប់ រួមមានផលិតផលអនាម័យប្រើប្រាស់ក្នុងផ្ទះ ផលិតផលអនាម័យផ្ទាល់ខ្លួន និងចំណីអាហារសម្រាប់បុគ្គលិកសុខាភិបាលជួរមុខដែលបានធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធ និងការពារប្រជាជនកម្ពុជាឱ្យមានសុវត្ថិភាពពីការរាតត្បាតនៃជំងឺកូវីត-១៩ ។ កាលពីខែឧសភាឆ្នាំមុនក្រុមហ៊ុនយូនីលឹវើបានបរិច្ចាគឧបករណ៏ជំនួយដង្ហើម…

  • គួរឲ្យគោរពមែន អ្នកស្រី ប៊ុន ចាន់និមល ឆ្លៀតរំលឹកគុណដល់ស្ថានីយ៍ទូរទស្សន៍បាយ័ន

    គួរឲ្យគោរពមែន អ្នកស្រី ប៊ុន ចាន់និមល ឆ្លៀតរំលឹកគុណដល់ស្ថានីយ៍ទូរទស្សន៍បាយ័ន

    នៅក្នុងវិធីបើកសម្ពោធ App Sastra Film ជាផ្លូវការ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១​ នៅបរិវេណ អុីអនម៉ល សែនសុខ ស៊ីធី អ្នកស្រី​ នាយិកា របស់ផលិតកម្មSastra Film អ្នកស្រី ប៊ុន ចាន់និមល បានធ្វើការ សម្តែងជាការដឹងគុណ ដល់ស្ថានីយ៍ទូទស្សន៍បាយ័ន ដែលបានសហការ ក៏ដូចជាគាំទ្រ ដល់ការផលិតរឿងភាគដំបូងរបស់ខ្លួនតាំងពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន ដែលមានជាង ២០ ចំណងជើងផងដែរ ដែលខ្សែភាពយន្តភាគទូរទស្សន៍ ដំបូងមានចំណងជើងថា ទឹកភ្នែកកក ដែលទទួលបានគាំទ្រា យ៉ាងច្រើន នឹកស្មានមិនដល់។  នៅក្នុងកម្មវិធីដ៏អស្ចារ្យនេះ អ្នកស្រី បានបន្តទៀតថា ស្ថានីយ៍ទូរទស្សន៍បាយ័ន ជាស្ថានីយ៍ទូរទស្សន៍ដំបូង ដែលទទួលទិញរឿងភាគរបស់ផលិតកម្ម Sastra Film ដោយមិនខ្វល់ថា កាលនោះផលិតកម្ម Sastra Film ជាផលិតកម្មថ្មី មិនទាន់មានស្នាដៃរឿងភាគ នៅក្នុងស្ថានីយ៍ទូរទស្សន៍ ឬ នៅក្នុងស្ថាប័នណាមួយឡើយ។ គួររំលឹកផងដែរ ផលិតកម្ម Sastra…

  • កម្ពុជាចាប់ផ្តើ​ម​ផលិត​ប្រេង​ប្លុក A ថ្ងៃនេះ​

    កម្ពុជាចាប់ផ្តើ​ម​ផលិត​ប្រេង​ប្លុក A ថ្ងៃនេះ​

    សម្តេចតេជោ ហ៊ុន សែន​ ប្រមុខរាជរដ្ឋាភិបា​​លកម្ពុជា​តាមរយៈ​បណ្តាញសង្គម​​ហ្វេសបុក​បាន​​លើកឡើង​ថា​ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃ​ឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ សម្តេច​បានបន្ថែម​ថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ…

  • ពិតជាលះបង់ខ្លាំង! ម៉ឺន ឯកសុភារិទ្ធ របួសមុខពេលថតប្លង់ផ្ទុះគ្រាប់បែកក្នុងរឿងសម័យប៉ុលពត

    ពិតជាលះបង់ខ្លាំង! ម៉ឺន ឯកសុភារិទ្ធ របួសមុខពេលថតប្លង់ផ្ទុះគ្រាប់បែកក្នុងរឿងសម័យប៉ុលពត

    តារាសម្ដែងល្បីឈ្មោះ លោក ម៉ឺន ឯកសុភារិទ្ធ បានកំពុងចេញថតខ្សែរឿងជីវិតថ្មីឱ្យផលិតកម្មសាស្ត្រា (Sastra Film) ដែលមានចំណងជើងថា «កាំជណ្ដើរទី៣» ស្ថិតក្នុងសម័យកាលមួយដ៏សាហាវយង់ខ្នង​នៃរបបប៉ុលពត​ គុកឥតជញ្ជាំង​(៣ឆ្នាំ ៨ខែ ​២០ថ្ងៃ)។ ខណៈថតប្លង់រត់កាត់គ្រាប់បែក លោកត្រូវសម្ដែងរត់ជួយសង្គ្រោះ និងរត់ឱបកូនគេចគ្រាប់បែក តែភ្លាមៗក៏ត្រូវភ្លាត់ស្នៀត រហូតដល់លោករបួសមុខឃើញស្នាមមួយចំហៀងមុខ។ តាមការបញ្ជាក់ប្រាប់ពីលោក ម៉ឺន ឯកសុភារិទ្ធ ប្រាប់សារព័ត៌មានសិល្បៈញូស៍(Selapak News) បានឱ្យដឹងថា« របួសមុខនេះ គឺកើតឡើងនៅពេលដែលថតប្លង់ផ្ទុះគ្រាប់បែក ហើយខ្ញុំត្រូវបីកូនរបស់តួស្រី រត់កាត់គ្រាប់បែក។ ប៉ុន្ដែរបួសនេះមិនមែនដោយសារខុសបច្ចេកទេសនៃការបំផ្ទុះ​គ្រាប់បែកនោះទេ តែដោយសារភ្លាត់ស្នៀតត្រូវក្រចកដៃតួកូនស្រីឆូតលើមុខមួយឆ្នូតវែង​​»។ លោកបានបន្ដថា «បន្ទាប់ពីកើតហេតុនោះហើយ ខ្ញុំបានទៅរកពេទ្យដើម្បីលាងរបួសស្នាម និងពិគ្រោះជាមួយគ្រូពេទ្យថា ស្នាមរបួសនេះអាចព្យាបាលជាសះស្បើយឆាប់ដែរទេ ព្រោះ​ខ្ញុំ​ចង់​ប្រញាប់​មក​ថតរឿង​បន្តទៀត»។ បើតាមការអះអាងរបស់លោក ម៉ឺន ឯកសុភារិទ្ធ ក៏បានឱ្យដឹងបន្ថែមថា ទោះបីជាលោកត្រូវរបួសស្នាមមុខក៏ដោយ ក៏ប៉ុន្ដែលោកនៅតែបន្ដថតរឿងមួយនេះដល់ចប់ផងដែរ។ នេះអាចបង្ហាញឱ្យឃើញពីការតស៊ូ និងការលះបង់របស់តារាសម្ដែងប្រុសរូបនេះ ចំពោះការសម្ដែងភាពយន្ដខ្មែរមួយនេះ។ លោក ម៉ឺន ឯកសុភារិទ្ធ បានបន្ដប្រាប់ថា «ក្រោយកើតហេតុការណ៍ភ្លាមៗនេះ ក្រុមការងាររបស់ផលិតកម្មសាស្ត្រា(Sastra Film) បានយកចិត្តទុកដាក់ និងព្រួយបារម្ភចំពោះរូបខ្ញុំខ្លាំងមែនទែន។ មានអ្នកខ្លះរត់ទៅទិញថ្នាំលាងរបួស…

  • កញ្ញា រ៉េត សារីតា ឈ្នះមកុដបវរកញ្ញាចក្រវាលកម្ពុជា ២០២០

    កញ្ញា រ៉េត សារីតា ឈ្នះមកុដបវរកញ្ញាចក្រវាលកម្ពុជា ២០២០

    ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា – ជាតារាសម្តែង ជាពិធីការនីទូរទស្សន៍ និងជាឯកអគ្គរដ្ឋទូតផលិតផលមួយចំនួន កញ្ញា បានឈ្នះតំណែងជាបវរកញ្ញាចក្រវាលកម្ពុជា២០២០ ដើម្បីតំណាងឱ្យប្រទេសនៅក្នុងការប្រលងបវរកញ្ញាចក្រវាលបន្ទាប់។ បន្ទាប់ពីសកម្មភាពប្រកួតរយៈពេល ៥សប្តាហ៍ កញ្ញា រ៉េត សារីតា ដែលជាអ្នកតស៊ូមតិដើម្បីសមភាពយេនឌ័រនិងការយល់ដឹងអំពីសុខភាពបន្តពូជ បានឈ្នះពានពិសេសដូចជា ពានទេពកោសល្យ ពានការតស៊ូមតិល្អបំផុត និងពានការសម្ភាសន៍បានល្អ បំផុត ជាមួយ និងការបញ្ចេញសមត្ថភាពនៅលេីឆាករបស់កញ្ញា រហូតទទួលបានចំណាត់ថ្នាក់កំពូលនៃការប្រកួតនេះ។ នៅពេលត្រូវបានសួរនៅក្នុងសំនួរចុងក្រោយ៖ សព្វ ថ្ងៃ នេះ មានអត្ថន័យ នៃសិទ្ធិទទួលបានច្រេីនណាស់ ជាពិសេសត្រូវបានបង្កេីតឡេីងក្នុងយុគសម័យឌីជីថល។ តើកញ្ញាគួរតែគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា២០២០ដែរឬទេ? តើអ្វីទៅជាអត្ថន័យនិងគោលបំណងពិតប្រាកដនៃការទទួលបានមកុដនេះ? កញ្ញា បានឆ្លើយតប “ ចំពោះនាងខ្ញុំ និយមន័យនៃបវរកញ្ញាចក្រវាលកម្ពុជា២០២០ គឺជាស្ត្រីដែលមានចិត្តល្អ នាងទទួលខុសត្រូវ នាងគឺជាមនុស្សម្នាក់ដែលអាចទុកចិត្តបាន។ នាងអាចទាក់ទងនឹងអ្វីៗដែលពិបាកបំផុត ដូចជាកំឡុងពេលដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ជាពិសេសក្នុងអំឡុងពេលដ៏លំបាកនៃការរាតត្បាតនៃ Covid-19 ។ នាងត្រៀមខ្លួនជាស្រេច ត្រៀមខ្លួនទទួលយកការប្រកួតប្រជែងណាមួយ។ នាងគឺជាសំលេងរបស់ស្ត្រីដទៃទៀត។ ហើយគុណសម្បត្តិទាំងអស់នេះនាងខ្ញុំជឿថានាងខ្ញុំជាស្ត្រីម្នាក់នោះ ជាបវរកញ្ញាចក្រវាលកម្ពុជា២០២០ បន្ទាប់របស់លោកអ្នក។ ” សារីតា ជាបវរកញ្ញាចក្រវាលកម្ពុជាលើកទី៤…

  • WOODS’ ONLINE SINGING CONTEST 2020

    WOODS’ ONLINE SINGING CONTEST 2020

    វ៉ូតអនឡាញ ស៊ីងហ្គីង ខនធេស (WOODS’ Online Singing Contest) ឬហៅថា ការប្រលងចម្រៀង អនឡាញ ជាកម្មវិធីដំបូងបង្អស់ដែលរៀបចំឡើងដោយ ក្រុមហ៊ុន Kalbe Cambodia ឩបត្ថម្ភផ្តាច់មុខដោយ វ៉ូត (WOODS’)។បេក្ខជនដែលជាប់ឈ្មោះក្នុងកម្មវីធីប្រលងចម្រៀងអនឡាញនេះ ត្រូវបានប្រកាសកាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅរាជធានីភ្នំពេញ។ បន្ទាប់ពីពិចារណាដោយយកចិត្តទុកដាក់របស់គណៈកម្មការក្នុងកម្មវីធីវគ្គផ្តាច់ព្រ័ត្រ បានជ្រើសរើសបេក្ខជន ស៊ុន ស៊ីវ៉ៃយុ ជាអ្នកឈ្នះលើកទី១,បេក្ខជន ភ្លាន ពុម្ព ជាអ្នកឈ្នះលើកទី ២ និងបេក្ខនារី ធី ចាន់ធា ជាអ្នកឈ្នះទី៣។ សម្រាប់រង្វាន់សរុបនៃការប្រលងចំនួន ៨លានរៀល។ នៅក្នុងកម្មវិធីនោះដែរ វ៉ូតអនឡាញ ស៊ីងហ្គីង ខនធេស ក៏បានប្រកាសបេក្ខភាព ញេប សុភាមុន្នី ជាអ្នកទទួលបានរង្វាន់ប្រជាប្រិយភាពដែលវីដេអូមានអ្នក like & share ច្រើនក្នុងបណ្តាញសង្គម។ សូមបញ្ជាក់ថា បទចំរៀងពិរោះៗ របស់អ្នកនាងខាត់ សុឃីម និងលោក ស៊ុន ស៊ីវ៉ៃយុ…

  • រឿង«ម៉ាឡែនម៉ាលីន» បញ្ចាំងភាគបញ្ចប់យប់នេះ! ម៉ាឡែន ពិតជាត្រូវស្លាប់មែនឬ ?

    រឿង«ម៉ាឡែនម៉ាលីន» បញ្ចាំងភាគបញ្ចប់យប់នេះ! ម៉ាឡែន ពិតជាត្រូវស្លាប់មែនឬ ?

    បានទស្សនាខ្សែរឿងជីវិត «ម៉ាឡែនម៉ាលីន»ភាគទី១២ហើយ ហ្វេនគ្រប់គ្នាពិតជាកម្សត់ស្រក់ទឹកភ្នែក ទៅតាម…

  • កម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា ដ៏ធំបំផុតប្រចាំឆ្នាំ២០២០ បានមកដល់ហើយ

    កម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា ដ៏ធំបំផុតប្រចាំឆ្នាំ២០២០ បានមកដល់ហើយ

    ភ្នំពេញថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០២០ – បេក្ខនារីផ្លូវការទាំង ២០ រូបក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ ត្រូវបានបង្ហាញដល់អ្នកសារព័ត៌មានហើយត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិសេសមួយនៅ The Bridge Lifestyle Mall ។ ការប្រកាសបេក្ខភាពផ្លូវការ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យកន្លងមកជាមួយនឹងការសម្តែងពិសេសដោយ DJ M និងតារាចម្រៀង Ice ខណៈដែលបេក្ខភាពផ្លូវការទាំង ២០រូបបានបង្ហាញពីម៉ូតសំលៀកបំពាក់របស់ពួកគេ។ ពិធីករនឹងពិធិការនីដ៏ស្រស់ស្អាតនឹងស្រស់សង្ហារដែលជា តារាម៉ូដែល / តារាសម្តែង លោក Kelvan Fox, បវរកញ្ញាផែនដីកម្ពុជា ២០១៩ កញ្ញា ថោង ម៉ាឡា និង បវរកញ្ញាចក្រវាលកម្ពុជា ២០១៩សំ ណាងអេលីណា ហើយក៏មានការចូលរួមពីសំណាក់សមាជិកក្រុមប្រព័ន្ធផ្សព្វផ្សាយសង្គម,អ្នកឧបត្ថម្ភកម្មវិធីក្រុមគ្រួសារនិងមិត្តភក្តិរបស់បេក្ខនារីផងដែរ។ ស្ថាបនិក / នាយកប្រតិបត្តិ CIM លោកម៉ែននិមលរ័ត្នបានចែករំលែកថា“  កម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា ២០២០ របស់យើងត្រូវបានគ្រោងទុកស្របតាមពិធីសារស្តីពីសុវត្ថិភាពនិងសុខភាពសម្រាប់មនុស្សគ្រប់គ្នា។ ក្នុងពេលមានរោគរាតត្បាតយើងរៀបកម្មវិធីដោយប្រុងប្រយ័ត្នដូច្នេះយើងមានកន្លែងអង្គុយនិងការអញ្ជើញនៅកន្លែងដែលមានចំនួនកំណត់។ សូមតាមដានការប្រកួតប្រជែងរបស់នារីកម្ពុជាដែលមានភាពជឿជាក់ ជាមួយនឹងទំនុកចិត្ត ដូចដែលពួកគេធ្លាប់មានបទពិសោធន៍នេះម្តងក្នុងឱកាសពេញមួយជីវិតដើម្បីក្លាយជាបវរកញ្ញាចក្រវាលកម្ពុជា។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ នាំមកជូនដោយ…