Author:

  • សង្វៀន Cambodia “អ្នកប្រដាល់គុនខ្មែរ” ជើងឯកទំងន់ ៦៣.៥ ឈានដល់ជុំទីសប្តាហ៍ទី ២ ជុំទី ១

    សង្វៀន Cambodia “អ្នកប្រដាល់គុនខ្មែរ” ជើងឯកទំងន់ ៦៣.៥ ឈានដល់ជុំទីសប្តាហ៍ទី ២ ជុំទី ១

    ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ សង្វៀនការប្រកួតប្រដាល់គុនខ្មែរ “កម្ពុជាអ្នកប្រដាល់គុនខ្មែរ” ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរកម្ពុជា នឹងឈានដល់ការប្រកួតជុំទី ១ សប្តាហ៍ទី ២ ក្នុងការប្រកួតដណ្តើមជើងឯករដូវកាលទី ២ របស់ស្រាបៀរកម្ពុជា។ គូជើងឯកសប្តាហ៍ទី ២ ជុំទី ១ នេះរួមមាន៖ សោម ពិសិដ្ឋ មកពីអេភូថងកីឡា នឹងជួបជាមួយ ខាំ សាបាន មកពីរ៉ាហាប់ស្វាយប៉ាក ណាម ម៉ូរ៉ាក់ មកពីពន្លឺសាមគ្គី នឹងជួបជាមួយ ព្រឿង សុជាតិ របស់ក្រសួងការពារជាតិ ក្រៅពីការប្រកួតប្រជែងខ្សែក្រវាត់ ក៏នឹងមានវត្តមានគូពិសេសអមផងដែរ គឺ បាង កាយ៉ាក មកពីក្លិបកសិកម្ម ជួបជាមួយ មាស សារ៉ាក់។ ផ្សាយផ្ទាល់ការប្រកួតចាប់ពីម៉ោង ៨ ព្រឹកទៅរៀងរាល់ថ្ងៃអាទិត្យតាមរយៈកញ្ចក់ទូរទស្សន៍ BTV។ រូបតំណាង

  • គីឡូធ្ងន់ឯម ឡេងលី និង លី រិទ្ធីឡើងជួបគ្នាសារជាថ្មី លើសង្វៀន ខារ៉ាបាវប្រដាល់មិត្តភាពគុនខ្មែរ

    គីឡូធ្ងន់ឯម ឡេងលី និង លី រិទ្ធីឡើងជួបគ្នាសារជាថ្មី លើសង្វៀន ខារ៉ាបាវប្រដាល់មិត្តភាពគុនខ្មែរ

    សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មី សំបូរបទពិសោធ នឹងធ្វើអោយអង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យរៀងរាល់ល្ងាចថ្ងៃអាទិត្យ។ តែសប្តាហ៍នេះកាន់តែពិសេស ការប្រកួតទំងន់ធ្ងន់ ឯម ឡេងលី និង លី រិទ្ធី នឹងជួបសារជាថ្មីនៅសង្វៀនដដែល បន្ទាប់ពីធ្លាប់ជួបគ្នាក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវកន្លងទៅ ដែលពេលនោះ ឯម ឡេងលីឈ្នះ។ តើពេលនេះលី រិទ្ធី អាចដោះស្រាយបំណុលចាស់បានដែររឺទេ រឺក៏ជំពាក់ថែម? មិនមែនមានតែមួយគូទេដែលពិសេស ចាន់ ប៊ុនលាភ កីឡាកររបស់ និរោធមានជ័យ នឹងជួបជាមួយ សេក គឹមរួនមកពីម្កុដរាជសីហ៍ ក្នុងប្រភេទទំងន់ ៦៣.៥គ។ មុននឹងដល់គូឯក គូបើកឆាក រិទ្ធ វិបុល ជួប ឆៃ ដែន គូទី ២ បើកការផ្សាយផ្ទាល់ កីឡាករ ធន់ ស៊ីហុង ជួប សែម ប៊ុនថេង ទំងន់ ៥១គ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យម៉ោង ៦ ល្ងាចតទៅ៕ រូបតំណាង​

  • កីឡាករ ៨ នាក់ឡើងអង្រួនសង្វៀនប្រដាល់គុនខ្មែរ Boostrong Fighters on Fire អាទិត្យនេះ

    កីឡាករ ៨ នាក់ឡើងអង្រួនសង្វៀនប្រដាល់គុនខ្មែរ Boostrong Fighters on Fire អាទិត្យនេះ

                ការប្រកួតប្រដាល់គុនខ្មែរ Boostrong Fighters on Fire ដែលឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក Boostrong នឹងមានវត្តមានអ្នកប្រដាល់គុនខ្មែរ ៨ នាក់អង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យ។             សប្តាហ៍នេះអ្នកគាំទ្រគុនខ្មែរ នឹងបានទស្សនាការប្រកួតរបស់កីឡាករគូពិសេសពីរគូ គឺកីឡាករវ័យក្មេង រិទ្ធ ប៊ុនម៉ៅ នឹងជួបជាមួយកីឡាករវ័យចំណាស់ សេង ស្រឿន។ ក្មេង ជួបចាស់ តើនរណាជាតួឯកលើសង្វៀន Boostrong ក្នុងប្រភេទទំងន់ ៦៣.៥?             ចំណែកមួយគូពិសេសទៀត សំអាង ឌុន នឹងជួប ឆៃ សារ៉ា ប្រភេទំងន់ធ្ងន់ ៦៥គ។             មុននឹងដល់គូពិសេសទាំងពីរ មាឃ សុវណ្ណារ៉ា ជួបជាមួយ អេលីត កែវឡុង ខណៈ ងួន គៀ ជួបជាមួយ អេរ៉ា វ៉ាន់ចាន់រាជ។               ផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១២ ថ្ងៃត្រង់តទៅ តាមរយៈទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យ។ រូបតំណាង

  • ម៉ន គឹមឡុងឈានដល់ជុំទី ២ សន្សំប្រាក់លាន នៅ Wurkz សង្វៀនគុនខ្មែរ ជួបជាមួយ សារ៉ាយ ចំរើន

    ម៉ន គឹមឡុងឈានដល់ជុំទី ២ សន្សំប្រាក់លាន នៅ Wurkz សង្វៀនគុនខ្មែរ ជួបជាមួយ សារ៉ាយ ចំរើន

    កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន។ ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។ អេ អាំម៉ារីន អ្នកកាន់កំណត់ត្រាឈ្នះច្រើនជុំបំផុតនៅវគ្គសន្សំប្រាក់លានរបស់ Wurkz នឹងឡើងប្រកួតមិត្តភាពជាមួយបឺត សង្ឃឹម ក្នុងប្រភេទទំងន់ ៥៧គ (គូនេះពិតជាជក់ចិត្តមិនអាចរំលងបាន) មិនទាន់អស់ទេ សូត្រ ខេវិន នឹងជួប ធី វ៉ារិទ្ធ ក្នុងប្រភេទទំងន់ ៦០គ កាន់តែមិនអាចរំលងបាន ដោយឡែកកាន់តែពិសេសគឺ ការប្រកួតសន្សំប្រាក់លានរបស់ Wurkz គឺនឹងមានវត្តមានកីឡាករ ម៉ន គឹមឡុង នឹងឡើងមកស្វែងរកទឹកប្រាក់សន្សំ ១ លានរៀលទៀតក្នុងជុំទី ២ ដោយនឹងត្រូវឆ្លងកាត់ សារ៉ាយ ចំរើន មកពីរាជសីហ៍ខេត្តបន្ទាយមានជ័យ។ ក្រៅពីការប្រកួតដ៏តានតឹង ក៏នឹងមានការសំដែងរបស់តារាចំរៀងផងដែរ។ ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍បាយ័នចាប់ពីវេលាម៉ោង ៦ ល្ងាចតទៅរៀងរាល់ថ្ងៃសៅរ៍នៅសង្វៀនស្ទូឌីយោស្ទឹងមានជ័យ។ រូបតំណាង​

  • ជើងខ្លាំង ៤ រូបប្រកួតម៉ារ៉ាតុនទំងន់ ៥៤គ នៅសង្វៀនប្រដាល់គុនខ្មែរម៉ារ៉ាតុងគុនខ្មែរ Super Whisky សប្តាហ៍នេះ

    ជើងខ្លាំង ៤ រូបប្រកួតម៉ារ៉ាតុនទំងន់ ៥៤គ នៅសង្វៀនប្រដាល់គុនខ្មែរម៉ារ៉ាតុងគុនខ្មែរ Super Whisky សប្តាហ៍នេះ

    ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ដែលមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៣ រសៀលរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍នេះមានការប្រកួតលក្ខណៈម៉ារ៉ាតុងទំងន់ ៥៤គ រកជើងឯកក្នុងថ្ងៃតែមួយ។             សាន សំអុន មកពីអរុណរះកីឡា នឹងជាមួយ ឡុង ខេត្ត មកពីខ្លារខិនមានរិទ្ធ ខណៈ ជី ឆៃលី មកពី ខ.ភ.ម នឹងជួបជាមួយ រឿន សុខលីមកពីកងទ័ពជើងគោក។ អ្នកឈ្នះក្នុងចំណោម ២ គូនេះនឹងឡើងជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រក្នុងថ្ងៃទី ១។ ចំណែកគូផ្សេងទៀតរួមមាន ផាន់ សុវណ្ណថា Vs លី សុខា ក្នុងប្រភេទទំងន់ ៥១គ គូពិសេស ចន្លោះការម៉ារ៉ាតុនគឺ ឈន ឈីឆាង ជួបជាមួយ កែវ សំរិទ្ធ ក្នុងប្រភេទទំងន់ ៦៥គ។ រូបតំណាង

  • កីឡាករកំពុងល្បី អេលីត សាន់ និង អេ សារ័ត្ន នឹងមានវត្តមានថ្ងៃសុក្រនេះនៅសង្វៀនជើងឯកលេខ ១ គូបូតា

    កីឡាករកំពុងល្បី អេលីត សាន់ និង អេ សារ័ត្ន នឹងមានវត្តមានថ្ងៃសុក្រនេះនៅសង្វៀនជើងឯកលេខ ១ គូបូតា

    រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។ គូជក់ចិត្តសប្តាហ៍នេះគឺ កីឡាករដែលកំពុងល្បី កំពុងខ្លាំងនិងមានហាងឆេងប្រកួតតាមប៉ុស្តិ៍នានា អេ សារ័ត្ន នឹងបង្ហាញខ្លួននៅសង្វៀនស្ទឹងមានជ័យទូរទស្សន៍បាយ័នដោយនឹងជួបជាមួយកូនសិស្សលោក ធន់ សុភា កីឡាករធន់ អៀងឡៃ ក្នុងប្រភេទទំងន់ ៥៧គ ខណៈកីឡាករដែលកំពុងឡើងកូតមួយរូបទៀត អេលីត សាន់ នឹងជួបជាមួយ សៀង ង៉ុយក្នុងប្រភេទទំងន់ ៦០គ។ ក្រៅពីគូពិសេសទាំងពីរ ក៏មានវត្តមានកីឡាករខ្លាំងបីគូផ្សេងទៀតរួមមាន រ៉ា សារ៉ាយ ជួប ល័ក្ខ លាភ ក្នុងប្រភេទទំងន់ ៥៤គ នៅគូទី ១ បើកឆាក ខណៈគូទីពីរ គួន សុវណ្ណ នឹងជួបជាមួយ មិត្ត សុខរៀប ក្នុងប្រភេទទំងន់ ៥១គ អមជាមួយនឹងគូចុងក្រោយ អេលីត សេងហួរ ជួបជាមួយ ពេជ្រ កក្កដា ទំងន់ ៥៧គ។ ផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នថ្ងៃសុក្រនេះចាប់ពីវេលាម៉ោង…

  • ហេតុអ្វី ភាពយន្តជីវិត អាច​ទាញចិត្ត​អ្នកទស្សនា​រហូតដល់ខ្ទង់លានដង សឹងតែគ្រប់រឿង?

    ហេតុអ្វី ភាពយន្តជីវិត អាច​ទាញចិត្ត​អ្នកទស្សនា​រហូតដល់ខ្ទង់លានដង សឹងតែគ្រប់រឿង?

    ជឿជាក់​ថា​អ្នក​និយម​តាមដានទាំង​រឿងភាគខ្នាត​ខ្លី និង​ខ្នាតវែង ដែលជា​ស្នាដៃ​របស់ សាស្ត្រាហ្វៀម​ ច្បាស់​ជា​ស្គាល់ពីមាតិកា​“ភាពយន្ត​ជីវិត” ដូចថ្ងៃ​អ៊ីចឹង ហើយអ្វីដែលពិសេសនោះភាគច្រើននៃរឿងគឺទទួលបានការចូលទស្សនាខ្ទង់លានដងឯណោះ។ “ភាពយន្ត​ជីវិត”​បាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​ខ្សែ​រឿង​ដែល​បាន​កើតឡើង ឬ​មាន​ពិត​ ពាក់ព័ន្ធ​នឹង​សង្គម​សព្វ​ថ្ងៃជាក់ស្តែងតែម្តង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​តែងសរសើរ​មិនដាច់ពីមាត់រាល់ភាពយន្ត​ដែល​​សាស្រ្តាហ្វៀម​បាន​ផលិត។ ភាពយន្តជីវិត គឺជាមាតិការឿងដែលនិយាយពីហេតុការណ៍ពិត បទពិសោធន៍ពិត ដែលលើកឡើងមក​បង្ហាញ​ដល់​អ្នក​មើល​ ដើម្បីបានរៀនសូត្រ អាចយល់ជាផ្នត់គំនិត​មក​អភិវឌ្ឍខ្លួនបាន។ គោលបំណងនៃភាពយន្តជីវិតនេះ​ ផ្តល់សារសំខាន់ណាស់ដល់អ្នកមើល គឺប្រៀបបីដូចជាបានអានសៀវភៅមួយក្បាលក្រោយពេលមើលរឿងចប់មួយរឿង។ សំខាន់ជាងនេះទៅទៀតនោះរាល់ភាពយន្ត​ជីវិត មួយភាពយន្តមួយសាច់រឿងមានរយៈ​ពេលប្រមាណ​ ១ម៉ោង ទៅ ៤០នាទីប៉ុណ្ណោះ ប៉ុន្តែ​​អ្នកគាំទ្រ​មិនដែលរំលង​រាល់ឈុតឆាកតូចធំដែលសាស្រា្តហ្វៀមបាន​ផលិត​ឡើយ៕ ប្រភព: Sastra Film

  • ពេជ្រ ប៊ុនសិទ្ធ និង ឈឿន ឆៃដែនជួបកីឡាករត្រកូលម៉នទាំងពីរ ថ្ងៃសុក្រនេះនៅសង្វៀនជើងឯកលេខ ១ គូបូតា

    ពេជ្រ ប៊ុនសិទ្ធ និង ឈឿន ឆៃដែនជួបកីឡាករត្រកូលម៉នទាំងពីរ ថ្ងៃសុក្រនេះនៅសង្វៀនជើងឯកលេខ ១ គូបូតា

    រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។ គូជក់ចិត្តសប្តាហ៍នេះគឺ កីឡាករ ពេជ្រ ប៊ុនសិទ្ធ ដែលកំពុងមានការគាំទ្រខ្លាំង នឹងជួបជាមួយ ម៉ន ភារម្យ មកពី ការិយាល័យទី ៥ កងទ័ពជើងគោកខណៈ គូឯក ឈឿន ឆៃដែន ក៏នឹងត្រូវជួបជាមួយកីឡាករត្រកូលម៉នដែរគឺ​ ម៉ន ព្រហ្មម៉ាញ មកពីកងចក្ររាជសីហ៍។ មុននឹងឈានដល់គូឯក គូបើកឆាកដំបូង កីឡាករ ធន់ វ៉ាន់ឌី កូនសិស្សលោក ធន់ សុភា នឹងជួបជាមួយ ឯ ភារុន ទំងន់ ៥៤គ មុនពេល សយ សុខ ជួបជាមួយ សេន កុសល ទំងន់ ៥៧គ។ ផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នថ្ងៃសុក្រនេះចាប់ពីវេលាម៉ោង ៧ យប់តទៅពីស្ទូឌីយោបាយ័នស្ទឹងមានជ័យ។ រូបតំណាង

  • កីឡាករ ៤ រូបប្រកួតម៉ារ៉ាតុនទំងន់ ៦០គ នៅសង្វៀនប្រដាល់គុនខ្មែរម៉ារ៉ាតុងគុនខ្មែរ Super Whisky សប្តាហ៍នេះ

    កីឡាករ ៤ រូបប្រកួតម៉ារ៉ាតុនទំងន់ ៦០គ នៅសង្វៀនប្រដាល់គុនខ្មែរម៉ារ៉ាតុងគុនខ្មែរ Super Whisky សប្តាហ៍នេះ

    ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ដែលមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៣ រសៀលរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍នេះមានការប្រកួតលក្ខណៈម៉ារ៉ាតុងទំងន់ ៦០គ រកជើងឯកក្នុងថ្ងៃតែមួយ។             ឡុង សំណាង កូនសិស្សលោក ឡុង វិបុល នឹងជួបជាមួយជើងខ្លាំងមកពី ប៉ែនកាក់គុនខ្មែរ អាលីត វិចិត្រ ខណៈ ម៉ិល សារុន ជួប ខាំ សូរិយា មកពីរ៉ាហាប់ស្វាយប៉ាក។ ចំណែកគូផ្សេងទៀតរួមមាន រិទ្ធ មច្ឆា Vs ឆាំ រតនា ក្នុងប្រភេទទំងន់ ៥១គ គូពិសេស ចន្លោះការម៉ារ៉ាតុនគឺ នួន រ៉ាថេន ជួបជាមួយ ស៊ឹម ប៊ុន រូបតំណាង

  • ចាន់ ស៊ីណាតឈានដល់ជុំទី ២ សន្សំប្រាក់លាន នៅ Wurkz សង្វៀនគុនខ្មែរ ជួបជាមួយ សៀវ ង៉ុយ

    ចាន់ ស៊ីណាតឈានដល់ជុំទី ២ សន្សំប្រាក់លាន នៅ Wurkz សង្វៀនគុនខ្មែរ ជួបជាមួយ សៀវ ង៉ុយ

    កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន។ ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។ ភួង ពិសិដ្ឋ មកពីតាឡីដំរីមានរិទ្ធ នឹងជួបជាមួយ ថា សារុន មកពីក្លិបពុទ្ធសេរីវង្ស ក្នុងប្រភេទទំងន់ ៦០គ សៅ វណ្ណា មកពីយុវជនវាលស្បូង នឹងត្រូវជួបជាមួយ ធីម ទាន់ មកពីរាជសីហ៍ខេត្តរតនគីរី​ក្នុងប្រភេទទំងន់ ៦៥គ ដោយឡែកកាន់តែពិសេសគឺ ការប្រកួតសន្សំប្រាក់លានរបស់ Wurkz គឺនឹងមានវត្តមានកីឡាករ ចាន់ ស៊ីណាត នឹងឡើងមកស្វែងរកទឹកប្រាក់សន្សំ ១ លានរៀលទៀតក្នុងជុំទី ២ ដោយនឹងត្រូវឆ្លងកាត់សៀវ ង៉ុយ មកពីក្រសួងការពារជាតិ ក្រៅពីការប្រកួតដ៏តានតឹង ក៏នឹងមានការសំដែងរបស់តារាចំរៀងផងដែរ។ ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍បាយ័នចាប់ពីវេលាម៉ោង ៦ ល្ងាចតទៅរៀងរាល់ថ្ងៃសៅរ៍នៅសង្វៀនស្ទូឌីយោស្ទឹងមានជ័យ។ រូបតំណាង​