Google ចូល​រួម​អបអរ​សាទរ​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​

103

ភ្នំពេញ៖ នៅ​ក្នុង​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​របស់​កម្ពុជា ​៩ ​វិច្ឆិកា ​ក្រុមហ៊ុន ​Google ឬ​ Web browser ​ដ៏​ល្បាញ​ល្បី ​លំដាប់​ពិភព​លោករ​បស់​អាម៉េរិក​បាន​ដាក់​រូប​វិមាន​ឯករាជ្យ​នៅ​លើផ្ទាំង ​Web ​browser ​របស់​ខ្លួន​ ដើម្បី​ចូល​រួម​អបអរ​សាទរ​ចំពោះ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា ​ដែល​ទទួល​បាន​រយៈ​ពេល​៦៥​ឆ្នាំ​កន្លង​មក​ហើយ​។

ឯករាជ្យ​ជាតិ​សម្រាប់​កម្ពុជា​ត្រូវ​បាន​ពិភព​លោក​ទទួល​ស្គាល់​ថា ​ជា​ស្នា​ព្រះហស្ថ​របស់​អតីតព្រះ​មហាក្សត្រ​កម្ពុជា ​គឺ​ព្រះ​ករុណា ​ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម​ សីហនុ ​ព្រះ​បរមរតនកោដ្ឋ ​ដែល​បាន​ទាមទារ ​ពីបា​រាំង​រហូត​សម្រេច​បាន​ជោគ​ជ័យ​ទាំង​ស្រុង​នៅ​ថ្ងៃ​៩ ​វិច្ឆិកា ឆ្នាំ១៩៥៣​។

បើគិត​មក​ទល់​នឹ​ង​ថ្ងៃ​ ៩ ​វិច្ឆិកា ​ឆ្នាំ​២០១៨​ កម្ពុជា​ទទួល​បាន​ឯករាជ្យ​ជាតិ​ពី​បារាំង​មាន​រយៈពេល​៦៥​ឆ្នាំ ​កន្លង​មក​ហើយ៕​