Paul Pogba​ និង Anthony Martial ដក​ខ្លួន​ចេញពី​ជម្រើស​ជាតិ​បារាំង​មុន​ជួប​ហូ​ឡង់ និង​អ៊ុយ​រូហ្កា​យ

145

បាល់ទាត់៖ ​កីឡាករ​របស់ Manchester United ទាំងពីរ Paul Pogba ​និង Anthony Martial បាន​ដក​ខ្លួន​ចេញ​ពី​បញ្ជី​ក្រុម​ជម្រើស​ជាតិ​បារាំង​មុន​ ២ប្រកួត​ខាងមុខនេះ​ ដែល​បារាំង​នឹង​ជួប​ហូ​ឡង់​ពាន Nations League និង​ជួប​អ៊ុយ​រូហ្កា​យ​លក្ខណៈ​មិត្តភាព​។

​​ខ្សែ​បំរើ Paul Pogba ​ដែល​អវត្តមាន​នៅ Manchester Derdy​ នោះ​មាន​របួស​ភ្លៅ ខណៈ​មិត្ត​រួម​ក្រុម Anthony Martial មាន​បញ្ហា​ត្រ​កៀក​។ ​ចំពោះ​អវត្តមាន​នេះ​ខ្សែប្រយុទ្ធ Arsenal, Alexander Lacazette​និង​ខ្សែបម្រើ Spurs, MoussaSissoko ​ត្រូវ​បាន​កោះហៅ​មក​ជំនួស តែ​ក្រោយមក Lacazette​ ក៏បាន​ដក​ខ្លួន​វិញ​ដែរ​ដោយសារ​បញ្ហា​របួស​។ ​មានន័យថា ខ្សែ​ប្រយុទ្ធ Borussia Monchengladbach, Alassane Plea ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ជា​លើកដំបូង​។ ​ក្រុម​បារាំង​នឹង​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ហូ​ឡង់​នៅ​ទីក្រុង Rotterdam ថ្ងៃ​ទី​16 ខែ​វិច្ឆិកា​នេះពាន Nations League មុន​បន្ត​ជួប​ជាមួយ​អ៊ុយ​រូ​ហ្កា​យ​នៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ទី20 ខែ​ដដែល​៕

អត្ថបទ​៖​នាង សុភា​វុ​ធ