អតីត​អ្នក​ជាប់ឃុំ​ចង់​ឱ្យ​គេ​ដាក់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាប់​ពន្ធនាគារ​ពីរ​ជីវិត

115

ភ្នំពេញ នៅ​ថ្ងៃស្អែក​នេះ ​តុលាការ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​នឹង​ប្រកាស​សាល ក្រម​សំណុំរឿង​០០២/០២​ លើ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ចំនួន​ពីររូប​។ ​ពាក់ព័ន្ធ​នឹង​ករណីនេះ ​អតីត​អ្នក​ជាប់ឃុំ​នៃ​របប​ខ្មែរក្រហម​ចង់​ឱ្យ​គេ​ដាក់ទោស​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ជីវិត​។

អតីត​អ្នក​ជាប់ឃុំ​នៅ​មន្ទីរ​ស​២១​ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ គុក​ទួលស្លែង ​គឺ​លោក ជុំ ម៉ី ចង់ឱ្យ គេ​ដាក់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម គឺ នួន ជា​ និង ខៀវ សំផន ​ជាប់ទោស​ចំនួន​ពីរ​ជីវិត​។ ​នៅ​ថ្ងៃ ១៦ វិច្ឆិកា ឆ្នាំ​២០១៨​ស្អែក​នេះ​ តុលាការ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​ហៅ​កាត់ អ​.​វ​.​ត​.​ក​ ដែល​គេ​ស្គាល់​ជាទូទៅ​ថា ​សាលាក្ដី​ខ្មែរក្រហម ​នឹង​ប្រកាស​សាលក្រម​ សំណុំរឿង​០០២/០២​លើ​ជនជាប់ចោទ នួន ​ជា និង ខៀវ សំផន​។

នួន ជា និង ខៀវ សំផន អតីត​មេដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ឬ​ របប​ខ្មែរក្រហម​ក៏​ធ្លាប់ ត្រូវ​បាន​តុលាការ​នៃ​សាលាក្ដី​ខ្មែរក្រហម​ប្រកាស​សាលក្រម​ដាក់ទោស​ឱ្យ​ជាប់ពន្ធនាគារ​មួយ​ជីវិត​ក្នុង​ម្នាក់ៗ​រួចមកហើយ ​នៅក្នុង​សំណុំរឿង​០០២/០១៕