Wayne Rooney បាន​ឆ្លងកាត់​រាត្រី​ដ៏​អស្ចារ្យ​ដោយ​មាន​ការ​ស្វាគមន៍​ពី​ប្រធាន FA អង់គ្លេស​ក្នុង​គម្រប់​ប្រកួត​ទី​១២០ ​ឲ្យ​អង់គ្លេស​

140

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Wayne Rooney បានសម្រេច​ក្នុង​ការ​បង្ហាញខ្លួន​លើក​ទី១២០ ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស នឹង​បាន​ប្រមូល​ថវិកា​ដើម្បី​ជួយ​ដល់​អង្គការ​មនុស្ស​ធម៌​ ក្រោយ​លេង​បាន​ ៣៣នាទី​ពេល​អង់គ្លេស​ស្វាគមន៍​ក្រុម​សហរដ្ឋអាមេរិក​ និង​ជា​កីឡាករ​វ័យ ៣៣​ឆ្នាំ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​។

​​មុន​ការប្រកួត​ចាប់ផ្ដើម​ជា​ផ្លូវការ​ ប្រធាន​សហព័ន្ធ​បាល់ទាត់​ជាតិ​អង់គ្លេស​លោក Greg Clark និ​ខ្សែប្រយុទ្ធ Harry Kane បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅចំពោះ​វត្តមាន Rooney នឹង​កូន​ទាំង៤​ របស់គេ ជាមួយ​នឹង​ការ​អបអរសាទរ​ពី​អ្នកគាំទ្រ​ជាង ៦​ម៉ឺន​នាក់​។​ តែ​យ៉ាងណា Rooney បាន​ស្ថិតនៅ​កៅអី​បម្រុង​នៅឡើយ ខណៈ​ដែល​ការប្រកួត​ក្នុង​វគ្គ​ទី១ កីឡាករ​មកពី​ក្លឹប Manchester United, Jesse Lingard​ ជា​អ្នករក​គ្រាប់​នាំមុខ​មុន​ទៅលើ​អាមេរិក​នៅ​នាទី​ទី២៥ ក្រោយ​បញ្ជូន​ចេញពី Dele Alli​ មុន​ពេល ២​នាទី​ក្រោយ​អង់គ្លេស​មាន​សំណាង​រក​គ្រាប់​ទី២ ដោយ​ខ្សែ​បំរើ​វ័យក្មេង​របស់​ហង្ស​ក្រហម Liverpool, Alexander-Arnold បាន​ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​របស់ Liverpool ស៊ុត​បញ្ចូល​ទី​ឲ្យ​អង់គ្លេស​បាន​ស្ថិត​ក្នុង​វ័យ ២០ឆ្នាំ​នឹង ៣៩​ថ្ងៃ បន្ទាប់ពី Michael Owens ស៊ុត​គ្រាប់​ដំបូង​នៅ​វ័យ ១៩ឆ្នាំ ២៦៤ថ្ងៃ​ពេល​ឈ្នះ​លុចហ្សំបួរ​កាល​ខែ​កញ្ញា​ឆ្នាំ១៩៩៩។

ដោយឡែក​ឯ​ការ​ប្រកួត​បន្ត​ក្នុង​វគ្គ​ទី២ កីឡាករ Jesse lingard​ បាន​ប្តូរ​ចេញ​នឹង​ដាក់​ខ្សែប្រយុទ្ធ​មកពី​ក្លឹប DC United, Wayne Rooney មក​ជំនួស​នឹង​ទទួល​បាន​តំណែង​ជា​ប្រធាន​ក្រុម រួម​ជាមួយ​អាវ​លេង​១០ ចាស់​របស់​គេ​វិញ ប៉ុន្តែ​យ៉ាងណា Rooney មិន​អាច​សម្រេច​ទី​បាន​ឡើយ​តែ Callum Wilson របស់​ក្រុម Bournemouth បាន​ស៊ុត​គ្រាប់​ឲ្យ​អង់គ្លេស​នៅ​នាទី​ទី៧៧ ក្នុង​ប្រកួត​ដំបូង​ហើយ​ក្លាយ​ជា​កីឡាករ​ដំបូង​ហើយ ចាប់​តាំង​ខ្សែប្រយុទ្ធ Marcus Rashford ​ធ្លាប់​ធ្វើ​បាន​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៦ កន្លងទៅ​។ ​ឆ្លង​តាមរយៈ​ជ័យជំនះ​ជំនួប​មិត្តភាព​នេះ​ អង់គ្លេស​បាន​យក​ឈ្នះ​លើ​អាមេរិក​ក្នុង​ការ​ជួប​គ្នា ៣​លើក​នៅ Wembley​ ហើយ​សរុប​គ្រាប់​បាល់​ដល់​ទី 7-0 ផង​ដែរ​៕

ដោយ​៖ ទឹម សុវណ្ណារិទ្ធ