ក្រុម​បុគ្គលិក​សុខាភិបាល​​ស្រែក​រក​ជំនួយ​​ជួយ​ដល់​​គ្រោះ​ទុរភិក្ស​នៅ​​​​ក្នុង​ប្រទេស​យេមែន​

83

យេមែន៖ ក្រុម​បុគ្គលិក​សុខាភិបាល​​នៅ​ក្នុង​តំបន់​ក្រីក្រ​អាស្លាម ​អង្វរ​សុំ​ជំនួយ​​អង្គការ​ក្រៅ​​រដ្ឋាភិបាល និង​ក្រុម​សប្បុរសធម៌​នានាដើម្បី​ឆ្លើយ​តប ​​ទៅ​នឹង​​ចំនួន​កើន​ឡើង​​នៃ​ករណី​​គ្រោះ​ទុរភិក្ស​ក្នុង​តំបន់ និង​ដើម្បី​ជួយ​ទប់​ស្កាត់​​​ភាព​អត់​ឃ្លាន​​ ដែល​កំពុង​​រួម​រឹត​ប្រទេស​​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​មួយ​នេះ។

ក្នុង​តំបន់​មួយ​ចំនួន​រួម​មាន​ស្រុក​អាស្លាម​ មាន​ពលរដ្ឋ​ធ្វើ​បម្លាស់ទី​​នៅ​ក្នុង​ស្រុក​​ត្រូវ​បង្ខំ​ចិត្ត​​ហូប​ស្លឹក​ឈើ​ ហើយ​ក្រុម​បុគ្គលិក​សុខាភិបាល​​ក្នុង​តំបន់​បាន​និយាយ​ថា ពួក​គេ​បាន​ទទួល​អាហារូបត្ថម្ភ​​ ៦០​ករណី​ក្នុង​មួយ​ខែ។ យោង​​តាម​គណៈកម្មាធិការ​កាក​បាទ​ក្រហម​និយាយ​ថា ​នៅ​ឆមាស​ទី១ ​ឆ្នាំ​២០១៨ ពួក​គេ​​បាន​ផ្ដល់​​ជំនួយ​ស្បៀង​អាហារ​​ ទៅ​ឲ្យ​ពលរដ្ឋ​យេមែន​​ប្រហែល​កន្លះ​លាន​នាក់ និង​និយាយ​ថា កិច្ច​ខិត​ខំ​​ផ្នែក​នយោបាយ​​ដ៏​មោះ​មុត ​​ជា​​តម្រូវ​ការ​ដ៏​ចាំ​បាច់​​ក្នុង​ការ​​បញ្ចប់​ជម្លោះ និង​បញ្ឈប់​ការ​រារាំង​ក្នុង​ការ​ចែក​ចាយ​ជំនួយ៕

អត្ថបទ៖ រិទ្ធី