សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​ក្តី​អាណិត​ អាសូរ ​និង​ជួយ​ចេញ​ថ្លៃសេវា​វះ​កាត់​កុមារ​រង​គ្រោះ​ដោយ​រលាក​ភ្លើង​ធ្ងន់​ធ្ងរ

845

ភ្នំពេញ៖ ដោយ​ក្តី​អាណិត​អាសូរ​ និងមើលឃើញពី​ទុក្ខ​លំបាក​ក្នុង​ជីវភាពរស់នៅ​ប្រចាំ​ថ្ងៃផង​នោះ លោក​ជំទាវ​ ហ៊ុន​ ម៉ាណា ​ប្រធាន​ក្រុម​វេជ្ជ​សាស្ត្រ​សម្តេច​តេជោ ​កាល​ពីថ្ងៃ​ទី៣​ ខែ​កញ្ញា​ ឆ្នាំ២០១៨ ​បានចា​ត់ឱ្យក្រុម​វេជ្ជ​សាស្ត្រ​សម្តេច​តេជោ ​និងកា​រងារម​នុស្សធ​ម៌​នាំយ​កអំ​ណោយមនុស្សធម៌​ជា​ទឹក​ប្រាក់​ចំនួន៥០០ដុ​ល្លារ ​និង​វះកាត់​ដោយ​ឥត​គិត​ថ្លៃកុមារ​រង​គ្រោះ​ដោយ​រលាក​ភ្លើង​ធ្ងន់​ធ្ងរ។


គួរ​បញ្ជាក់​ថា កុមារ​រង​គ្រោះដោ​យរ​លាក​ភ្លើង​ពេញខ្លួន បានកើតឡើងខណៈ​​ឪពុក​ម្តាយ​រវល់​ទៅ​ស៊ី​ឈ្នួល​ច្រូត​ស្រូវ​ឱ្យគេ​។ កុមារ​តូចបាន​យកដំឡូង​ទៅ​ដុត​ក្នុង​ភ្នក់ភ្លើ​ងចំបើង ​ធ្វើឱ្យ​រា​លដា​លឆាប​ឆេះរលា​កពេញ​ខ្លួន​តែ​ម្តង។ក្រោយពេលកើតហេតុ ឪ​ពុកម្តា​យបា​នយក​កុមារ​រង​គ្រោះទៅព្យាបា​លនៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ​តែពេ​ទ្យមិន​ហ៊ាន​វះ​កាត់ទុក​ឱ្យជា​សះ​ស្បើយ​មុខ​របួស​ និ​ងដុះ​សាច់​ជិត​សិន​។
រហូត​ម​កដ​ល់ពេលនេះមាន​រយៈ​ពេល ​៨ខែ​ហើយ ​ទើប​ឪពុក​ម្តាយសម្រេចចិត្ត​យក​កុមារ​នេះ ​មក​វះ​កាត់នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ​ក្នុង​រាជធានីភ្នំពេញ​។ កុមារ​រង​គ្រោះឈ្មោះ ​សង ​ដេវីត​ អាយុជា​ង២​ឆ្នាំ ​ឪពុកឈ្មោះ ​ស៊ីម ​សង ​អាយុ​៣៣​ឆ្នាំ ​ម្តាយ​ឈ្មោះ ​គួង​ គឹ​ម អាយុ៣​៤ឆ្នាំ ​រស់នៅភូ​មិព្រះ​ត្រពាំង​ ឃុំដំដែក ​ស្រុកសូនិគមន៍ ​ខេត្ត​សៀម​រាប​។
ក្រុម​គ្រួសា​រកុមា​ររ​ងគ្រោះ ​បាន​សម្តែង​សមាន​ចិត្តសប្បា​យរីករាយ​ រំភើបឥតឧបមា ​និង​ថ្លែងអំ​ណរគុណ​ដល់ស​ម្តេចទាំ​ងទ្វេ ​ដែលតែ​ងតែ​យកចិត្ត​ទុក​ដាក់​ដល់​ប្រជាពលរ​ដ្ឋគ្រប់​ទីកន្លែង​ និង​គ្រប់ពេល​វេលា ​ជាពិសេស ​សូម​ជូន​ពរសម្តេច​តេជោ និ​ង​ សម្តេច​កិត្តិ​ព្រឹទ្ធប​ណ្ឌិត ​ព្រមទាំង​ក្រុមគ្រួសារ​ឱ្យមា​នសុខភាព​ល្អពេញ​បរិបូរណ៌​ ដើម្បីប​ន្ត​ដឹក​នាំប្រទេសជាតិ​ឱ្យរី​កចម្រើន​ ជាប​ន្តបន្ទាប់​​ទៅទៀត​៕