រុស្ស៊ី​​​ទប់​ស្កាត់​នាវា​​កង​ទ័ព​ជើង​ទឹក​អ៊ុយក្រែន​​មិន​ឲ្យ​​បើក​បរ​ចូល​ទៅ​ក្នុង​សមុទ្រ​​អាហ្សូវ​

172

អ៊ុយក្រែន៖ ​រុស្ស៊ី​បាន​​បញ្ឈប់​នាវា​​របស់​កង​នាវា​​អ៊ុយក្រែន ៣គ្រឿង​​មិន​ឲ្យ​ចូល​ទៅ​សមុទ្រ​អាហ្សូវ​​ តាម​រយៈ​ច្រក​​ឃឺច​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ដោយ​​បាន​ដាក់​នាវា​​ដឹក​ទំនិញ​ដ៏​ធំ​​ ១​គ្រឿង​​នៅ​ក្រោម​ស្ពាន​​មួយ​កន្លែង​ ដែល​គ្រប់​គ្រង​ដោយ​​រុស្ស៊ី ខណៈ​ក្រុម​មន្ត្រី​​ប្រទេស​ទាំង២ បាន​ចោទ​ប្រកាន់​​គ្នា​ពី​ការ​ប្រើ​​ឥរិយាបថ​បង្ក​ហេតុ។

សន្ធិសញ្ញា​​ទ្វេភាគី​​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រទេស​ទាំង២ ​ប្រើប្រាស់​សមុទ្រ​នេះ​​ដែល​លាត​សន្ធឹង​​ នៅ​ចន្លោះ​​​ប្រទេស​របស់​ពួក​គេ​ នឹង​ត្រូវ​បាន​ភ្ជាប់​​តាម​រយៈ​ច្រក​ឃឺច​ទៅ​កាន់​សមុទ្រ​ខ្មៅ​ ប៉ុន្តែ​ភាព​តាន​តឹង​នៅ​ជុំវិញ​​សមុទ្រ​នេះ​បាន​​កើន​ឡើង​កាន់​តែ​ខ្លាំង ​ចាប់​តាំង​ពី​រុស្ស៊ី​​បាន​បញ្ចូល​តំបន់​គ្រីមៀរ​​នៅ​ក្បែរ​ប្រទេស​អ៊ុយក្រែន​​ ទៅ​ក្នុង​ឧប​សម្ព័ន្ធ​របស់​ខ្លួន​ក្នុង​ឆ្នាំ​​២០១៤។ ក្រុង​មូស្គូ​​អាច​ចូល​​​គ្រប់​គ្រង​ច្រក​ឆ្លង​កាត់​​​អាហ្សូវ និង​សមុទ្រ​ខ្មៅ​​ បន្ទាប់​ពី​ខ្លួន​បាន​​សាង​សង់​ស្ពាន​​មួយ​​កន្លែង ​ដែល​ស្ថិត​នៅ​ច្រក​ឃឺចនៅ​ចន្លោះ​​តំបន់​គ្រីមៀរ​ និង​ប្រទេស​រុស្ស៊ី​ភាគ​ខាង​ត្បូង។

ប្រទេស​រុស្ស៊ី​បាន​​បញ្ចូល​តំបន់​គ្រីមៀរ​​ជា​ឧប​សម្ព័ន្ធ​​ក្នុង​ខែ​មីនា ​ឆ្នាំ​២០១៤ បន្ទាប់​​ពី​បាន​ទម្លាក់​​ប្រធានាធិបតី​​គាំទ្រ​​​រុស្ស៊ី លោក វីកទឺ យ៉ានូកូវីក ដែល​ធ្វើ​​ឡើង​​ក្រោយ​ការ​វាយប្រហារ ​​រវាង​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​គាំទ្រ​​ដោយ​រុស្ស៊ី និង​កង​កម្លាំង​​ទ័ព​រដ្ឋាភិបាល​​​អ៊ុយក្រែន​​ នៅ​ក្នុង​ប្រទេស​​អ៊ុយក្រែន​ភាគ​ខាង​កើត​។ សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​​បាន​ទាញ​ទម្លាក់ ​ទំនាក់ទំនង​​រវាង​ប្រទេស​រុស្ស៊ី និង​​ក្រុម​ប្រទេស​លោក​ខាង​លិច​ នៅ​ក្នុង​កម្រិត​ទាប​​បំផុត​​ចាប់​តាំង​ពី​សង្គ្រាម​​ត្រជាក់​មក៕

អត្ថបទ៖ រិទ្ធី