គ្រូ​បង្វឹក Valencia៖ ​លោក​គោរព​គូ​ប្រកួត ពិសេស​ក្លឹប​ដែល​មាន​កីឡាករ​អស្ចារ្យ​ដូច Cristiano Ronaldo

197

បាល់ទាត់៖ ​នៅ​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​នេះ​ក្លឹប Valencia របស់​អេ​ស្ប៉ា​ញ​បាន​ចេញ​មក​ធ្វើការ​ហ្វឹកហាត់​ យ៉ាងសកម្ម​បំផុត​មួយ​នៅ​ក្នុង​កីឡដ្ឋាន Turin ដើម្បី​ត្រៀម​ជួប​ជាមួយ​ម្ចាស់ផ្ទះ Juventus​ ក្រប​ខណ្ឌ UEFA Champions League ពូ​ល H​

​​ថ្លែង​ក្រោយ​បញ្ចប់​ការ​ហ្វឹក​ហាត់​លោក ​Marcelino Garcia Toral បាន​និយាយ​ថា​ ពិត​ណាស់​ដៃគូ​ប្រកួត​យើង​ខ្លាំង រឹងមាំ ដូច្នេះ​អ្វីៗ​ក្នុង​ការ​ប្រកួត​ត្រូវ​រៀបចំ​ប្លង់​លេង​ឲ្យ​ល្អ​បំផុត បើ​សិន​មិន​ចង់បាន​លទ្ធផល​អាក្រក់​។​ ​ហើយ​លោក​ក៏បាន​សរសើរ​គូប្រកួត​ដូចជា Juventus​ ដែរ​ដែល​មាន​កីឡាករ​វ័យ​ចំណាស់ ៣៤​ឆ្នាំ Cristiano Ronaldo ជួយ​ក្រុម​បាន​ច្រើន​ណាស់​។​ ​គួរ​បញ្ជាក់​ថា បើ​ត្រឹម​លទ្ធផល​បញ្ចប់​ស្មើគ្នា គឺ​ក្រុម​សេះបង្កង់ Juventus ​ធានា​កៅ​អី​លេង​ជុំ ១៦​ក្រុម​ហើយ ខណៈ​ដែល Valencia ត្រូវ​ប្រជែង​ខ្លាំង​នឹង​បិសាច​ក្រហម Manchester Untied ដែល​កំពុង​ឈរ​លេខ ២​ផង​ដែរ​។​ ​រំលឹក​ថា​ កាល​ជួប​គ្នា​នៅ​ជើង​ទី​១​ ទឹកដី​អេ​ស្ប៉ា​ញ Juventus​ បាន​លើកទ័ព​យក​ឈ្នះ​ម្ចាស់ផ្ទះ ​2-0 ដែល​ធ្វើ​ដោយ​កីឡាករ Miralem Pjanic​ កាលពី​ថ្ងៃ​ទី១៩​ ខែ​កញ្ញា​កន្លងទៅ​ក្នុង​កីឡដ្ឋាន Mestalla៕​

ដោយ​៖ ទឹម សុវណ្ណារិទ្ធ