ទោះ​ចាញ់ Real Madrid 2-0 មែន​ តែ Roma ​ក៏​​​ឡើង​ទៅ​កាន់​វគ្គ​ ១៦​ក្រុម​ចុងក្រោយ Champions League

144

បាល់ទាត់៖ ​Gareth Bale ហើយ​នឹង​យុវជន​វ័យក្មេង Real Madrid គឺ Lucas Vazquez រក​បាន​ម្នាក់ ១​គ្រា​ប់​ដើម្បី​រក្សា​តំណែង​លេខ​១ ​ក្នុង​ពូ​ល G ដដែល​ក្រោយ​ជ័យ​ជំនះ​លើ​ក្រុម​ម្ចាស់ផ្ទះ AS Roma 2-0 យប់មិញ​នេះ​នៅ​ក្រប​ខណ្ឌ UEFA Champions League​

​​ក្រុម​ភ្ញៀវ Real Madrid ដែល​ទើបតែ​ចាញ់​ក្រុម Eibar​ ថ្មី 3-0 ក្នុង​លី​ហ្គ​បាន​ព្យាយាម​វាយលុក​ជា​ខ្លាំង ​ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​ទៅលើ​ម្ចាស់ផ្ទះ ហើយ​ការប្រកួត ៤៥​នាទី​ដំបូង​បាន​បញ្ចប់​ត្រឹម 0-0។ ​រីឯ​ការប្រកួត​ឈាន​ចូល​វគ្គ​ទី​២ ក្រុម Real Madrid ដែល​មាន​កំណត់ត្រា​មួយ​គ្មាន​ពីរ ជា​ក្រុម​ដែល​តែងតែ​ឡើង​ផុត​ពី​វគ្គ​សន្សំ​ពិន្ទុ មុនគេ​បង្អស់​រាប់​ពី​ឆ្នាំ ២០០៣ មក​ក៏​អាច​នាំមុខ Roma បាន​សម្រេច ​ក្រោយ​ពី​កំហុស​ខ្សែ​ការពារ​ធ្វេសប្រហែស​មួយ​ពេល ​បណ្ដាល​ឲ្យ Gareth Bale ស៊ុត​ប្រើ​បច្ចេកទេស​ដ៏​ល្អ​របស់​ខ្លួន​ដើម្បី​នាំមុខ 1-0 នៅ​នាទី​ទី។

​​ហើយ​យុវជន​វ័យក្មេង Real Madrid, Lucas Vasquez ក៏​អាច​ស៊ុត​គ្រាប់​ទី​២ ក្នុង​ការ​ប្រកួត នឹង​ជា​គ្រាប់​ដំបូង​បំផុត​របស់​គេ​ក្នុង ១០​ប្រកួត​នៅ UEFA Champions League នេះ បន្ទាប់ពី​ស៊ុត​ចុងក្រោយ​កាល​ឆ្នាំ ២០១៧ ពេល​ជួប Dortmund​។​ ​ប៉ុន្តែ​ទោះជា​ប្រកួត​នេះ​ចាញ់​មែន AS Roma នៅតែ​អាច​ឡើង​ទៅ​ជុំ​បន្ត ១៦​ក្រុម​ចុង​ក្រោយ​ដដែល​ដោយ​ជាមួយ Real Madrid បន្ទាប់ពី​ឈរ​លេខ២ ចាញ់​ពិន្ទុ​លេខ៣ Viktoria Plazen​ មានតែ ៤​ពិន្ទុ​ប៉ុណ្ណោះក្រោយ​ឈ្នះ CSKA Moscow 2-1 ផង​ដែរ​៕

ដោយ​៖ ទឹម សុវណ្ណារិទ្ធ