ពិនិត្យឡើងវិញ អ្នកប្រហែលជាបុគ្គលជោគជ័យ គ្រាន់តែមិនដឹងខ្លួន

ពាក្យថាបុគ្គលជោគជ័យ កំពុងត្រូវបាន​គេ​ចំអកឡកលើយព្រោះ​ ក្នុងសង្គមខ្មែរត្រូវ​មនុស្ស​មិនបានការមួយចំនួន រើសពាក្យនេះ​យកមកពាក់បង្អួតភ្នែកគេ តែធាតុពិត​ជាស្គរប្រហោងក្នុង។


ផ្តើម​រកស៊ីអចលនទ្រព្យ ឬ​អង្គុយរួមតុជាមួយ​អ្នកមាន​លុយ​ ចាប់ផ្តើម​ទទួលបានចំណូល​ខ្លះពី​មុខរបរផ្ទាល់ខ្លួន បើកហាងបានមួយ​ចំនួន ឡើង​និយាយកោកកាកលើឆាក (ខ្លះបង្កើត​កម្មវិធី​ឡើងនកិយាយខ្លួនឯង) ក៏ទុកខ្លួនជាបុគ្គលជោគជ័យ ធ្វើឱ្យយុវវ័យជាច្រើន​ចាប់ផ្តើម​សង្ស័យនឹងពាក្យនេះ​រហូត​ដល់ «អត់សូវចង់»។
ជួនកាល អ្នកមិនបាច់​ដូចពួកគេ​ តែ​តាមពិត​អ្នកជា​បុគ្គលជោគជ័យ​ពិតៗរួចស្រេចទៅហើយ ឧទាហរណ៍៖

១ អ្នកកំពុង​តែ​ឈានទៅមុខ
ឆ្នាំនេះ​នឹងឆ្នាំមុន អ្នករីកចម្រើន។ មិនថាអ្នកកំពុងមាន​របរផ្ទាល់ខ្លួន​ឬ​កំពុង​បំពេញ​ការងារនៅស្ថាប័នណាក្តី អ្នកឡើងតួនាទី​ឬបំពេញការងារបានធំជាងមុន លំបាកជាងមុន នៅតែអាចធ្វើបាន ពិតណាស់អ្នកកំពុងជោគជ័យ។

២ អ្នកបោះបង់ទម្លាប់អាក្រក់
អ្នកបានបញ្ចប់ជាស្ថាពរជីវិត​ស្រវឹងខួប ទម្លាប់ភ្នាល់​លេងល្បែង ខ្វះវិន័យ និងជក់បង្ហុយ។ល។ បើនេះមិនជោគជ័យ​តើជាស្អីវិញ?

៣ បំភ្លេចអតីតកាលចាប់យកអនាគត
អ្នកធ្លាប់ជាមនុស្ស​ដែលដួល​ហើយ​ពួកគេចង្អុលថា​អ្នកក្រោកមមិនរួចទេ!​ពួកគេ បានបោះបង់អ្នក! មិត្ត ! គ្រួសារ! ញាតិ! សង្គមនេះ មនុស្ស​សឹងមួយផែនដី មិនជឿថា អ្នកក្រោកមកបាន! គ្មានយប់ណាយូរជាង​១២ម៉ោងទេ! ក្រោកឡើងមក ហើយ​ជោគជ័យ​ឱ្យគេមើល!

៤ មនុស្ស​ដែលហៅថាខ្លួនឯងជោគជ័យ​ភាគច្រើន​មិនបានអ្វីដុំកំភួនទេ។​ ចំណែក​អ្នកដែលកំពុង​ខំ​ប្រឹង​និងដាក់ខ្លួន​រាល់នោះវិញ កំពុង​ឆ្លងកាត់ជីវិត​បានបណ្តើរៗហើយ។​ ឧបសគ្គ​ ការលំបាក ការយកឈ្នះ​ខ្លួនឯង អ្នកឆ្លងកាត់បានហើយ​ទៅជឿ​សម្តីបុគ្គលជោគជ័យ​ត្បាញអាយឯណាវិញ៕

៥ អ្នកមានជម្រើស​ច្រើន

មនុស្ស​មិនទ័លច្រកគឺមនុស្សមិនឱ្យខ្លួនឯងទ័ល។ នេះជាសម័យ​អ៊ីនធើណេត ជាសម័យ​កាលដែលមនុស្ស​ឱ្យតម្លៃ​លើ​ទេពកោសល្យ​ និងការ​ព្យាយាម។ ប្រសិន​បើយើង​ចង់ឱ្យគេមកទទួលស្គាល់យើង​ ដោយ​ដេកទទូរភួយខ្ចិល និង​លេងទូរសព្ទ តើពេលណា​ទៅ ​ទើបយើងមានជម្រើស? មេឃមិនទម្លាក់អ្វីមក​ក្រៅពីភ្លៀងទេ។ឱកាស​គឺយើង​បង្កើតឡើង។

ស្រលាញ់ខ្លួនឯងឡើង!