អនាគត​របស់ Isco​ ហាក់​ស្រពិច​ស្រពិល​ជាមួយ​ក្រុម Real Madrid

140

បាល់ទាត់៖ ​កីឡាករ​ក្លឹប Real Madrid បាន​និយាយ​ពី​បំណង​របស់​ពួកគេ​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធផល​រួមគ្នា​មួយ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ម្សិល​ម៉ិ​ញ​នេះ ខណៈ​ដែល​ដុំ​ពពក​ខ្មៅ​មួយ​ហាក់​ស្ថិត​ពីលើ​ពួក​យើង ដែល​កំពុង​ជួប​បញ្ហា​ពោល​មុន​ការប្រកួត​ La Liga ​នា​ចុង​សប្ដាហ៍​នេះ ស្រប​ពេល​ដែល​អនាគត​របស់​ខ្សែបម្រើ​ស្លាប ​ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ Isco ​ដូចជា​ស្រពិចស្រពិល​ផង​ដែរ​។

បច្ចុប្បន្ន​នេះ​ក្រុម Real Madrid ឈរ​នៅ​លេខ6 នៅ​ក្នុង​តារាង​ជើងឯក​អេ​ស្ប៉ា​ញ ដែល​ស្ថិត​ក្រោម ​Espanyol​ និង Alaves ​ដែល​តាម​ពីក្រោយ ​6ពិន្ទុ​ក្រុម​កំពូល​តារាង​ Sevilla ​ខណៈ​ចុង​សប្ដាហ៍​នេះ​គឺ​ជួប​ក្រុម​យក្ស​របស់ Valencia ដែល​ឈរ​លេខ​រៀង​ទី11។​ រំលឹក​ថា Isco ​ដែល​ទទួល​តំណែង​ជា​ប្រធាន​ក្រុម​ ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ​កាលពី​ដើមខែ​នេះ ​មិនបាន​ចាប់ផ្ដើម​ការប្រកួត​ចុង​សប្ដាហ៍​ដែល​ចាញ់ 3-0 ​ក្រោម​ថ្វីដៃ​ក្រុម Eibar​ ឡើយ​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ឡើយ Isco​ ក៏​មិន​មាន​ឈ្មោះ​ទៀត​ក្នុង​ការ​ប្រកួត ៦​ប្រកួត​មក​ហើយ នៅ Bernabeu​ ក្រោម​ការដឹកនាំ​ដោយ​គ្រូ​បង្វឹក​ថ្មី Santiago Solari

ចំណែក​ឯ​អ្នកចាំទី Keylor Navas​ ក៏​ទទួល​បាន​ការ​ខក​ចិត្ត​ផង​ដែរ​ ចំពោះ​ការសម្រេចចិត្ត​របស់​គ្រូ​បង្វឹក​ថ្មី​របស់​លោក Solari​ ក្នុង​ការ​ជ្រើស​រើស​យក​កីឡាករ Thibaut Courtois​ សមាជិក​ថ្មី​សញ្ជាតិ​ប៊ែ​ល​ហ្សិ​ក​ជំនួស​រូបគេ​ ខណៈ​ដែល Navas​ បាន​ឈ្នះ​ជើងឯក ​Champions League បី​លើក​ជាប់ៗ​គ្នា​ផង​ដែរ​ជាមួយ​លោក Zinedine Zidane ​ក្នុងនាម​ជា​គ្រូ​បង្វឹក​៕

ដោយ​៖ ទឹម សុវណ្ណារិទ្ធ