សំរាម​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្រោយ​អាគារ​បុរីកីឡា ​នៅតែ​ជា​បញ្ហា​ចោទ​ដដែល អាជ្ញាធរ​មិនបាន​យកចិត្តទុកដាក់​

218

ភ្នំពេញ ៖ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្រោយ​អាគារ​បុរី​កីឡា ដែល​ផ្លូវ​សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​អ្នកដំណើរ​ទូទៅ​ក្នុង​ការធ្វើដំណើរ​ទៅមក​ទាំងអស់​ងាយស្រួល តែ​បែរជា​នាំគ្នា​ចោល​សំរាម​ពេញ​ផ្លូវ​បេតុង​១​ខ្សែ​នេះ ស្អុយរលួយ​ជះក្លិន​បង្ក​ផលប៉ះពាល់​ដល់​អ្នកធ្វើដំណើ​និង​អ្នករស់នៅ​ក្បែរ​ទីនោះ​។​

ជាក់ស្ដែង ទីតាំង​ដាក់​សម្រាប់​ដែល​ក្រុមហ៊ុន​ស៉ិ​ន​ទ្រី ប្រមូល​មិនទាន់​ពេលនេះ នៅតាម​បណ្ដោយ​ផ្លូវ​ប៉េតង់​ក្រោយ​អាគារ​បុរី​កីឡា ក្នុង​មូលដ្ឋាន​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

បើ​យើង​ក្រឡេក​ទៅ​មើល អំពី​បញ្ហា​បរិស្ថាន នៅតាម​បណ្តោយ​បេតុង​ខាងក្រោយ​អាគារ​បុរី​កីឡា​និង​ផ្លូវ​២១១​ខាងមុខ​អាគារ​បុរី​ឡា នេះ ហាក់ដូចជា​មិនសូវ​ល្អប្រសើរ​នោះទេ កំពុង​ក្លាយ​ទៅ​កន្លែង ដាក់​គំនរ​សំរាម​ជា​រៀងរាល់ថ្ងៃ​។

រាល់​បញ្ហា​ទាំងនេះ បណ្តា​សារព័ត៌មាន​នានា ទាំង​ទូរទស្សន៍ កាសែត និង​គេ​ទំព័រ មួយ​ចំនួន ក៏​ធ្លាប់ បាន​ផ្សព្វផ្សាយ អំពី​ផលប៉ះពាល់​ផ្សេងៗ ចំពោះ​បញ្ហា​សំរាម​ទាំងនេះ ផង​ដែរ​ផ្ទុយទៅវិញ អាជ្ញាធរ​ខណ្ឌ​៧​មករា ហាក់​ដូចជា​មិនសូវ​ចាប់អារម្មណ៍​នោះ​ឡើយ​។

ជាក់ស្តែង កាលពី​វេលា​ម៉ោង ១៣ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៨ មាន​គំនរ​សំរាម​ជា​ហូរហែ នៅ​តាម​បណ្តោយ​ផ្លូវ​ប៉េតង់ ក្រោយ​អាគារ​បុរី​កីឡា​នៃ​មូលដ្ឋាន​ខណ្ឌ​៧​មករា កំពុង​បង្អួត​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកដំណើរ​ទូទៅ​ផងដែរ​។​

ប្រជាពលរដ្ឋ​ម្នាក់​ប្រាប់​អោយ​ដឹងថា មូលហេតុ ដែល​គាត់​ឧស្សាហ៍​យក​សំរាម​មក​បោះចោល នៅ​តាម​បណ្តោយ​ផ្លូវ​នេះ គឺ​ដោយសារ រូបគាត់​ឃើញ​គេ​យក​សំរាម​មក​បោល​នៅ​ទីនោះ​ដែរ ទើប​គាត់​យក​សំរាម​ទៅ​បោះចោល​ទីនោះ​តាម​គេ​ដែរ​ទៅ។ ​

ទោះ​យ៉ាង​ណាក្តី​ប្រជាពលរដ្ឋ សូម​សំណូមពរ​យ៉ាង​ទទូច​ទៅដល់​អាជ្ញាធរ សង្កាត់ ជាពិសេស លោក លីម សុភា ​អភិបាលខណ្ឌ​៧​មករា សូម​មេត្តា​ចាប់អារម្មណ៍​អំពី​បញ្ហា​គំនរ​សំរាម​នៅលើ​កំណាត់​ផ្លូវ​បេតុង​នេះ​ផង​។​

សូមបញ្ជាក់ថា ជុំវិញ​ព័ត៌មាន​នេះ លោក លីម សុភា អភិបាល ខណ្ឌ​៧​មករា ​បាន​ប្រាប់​ តាមរយៈ​ទូរស័ព្ទ​ថា ចំពោះ​បញ្ហា​សំរាម​នេះ ​លោក​នឹង​យកចេញ​មិន​បន្ត​ទុក​អោយ​នៅ​បែបនេះ​ទេ​។​

ជា​ចុងក្រោយ​ប្រជាពលរដ្ឋ​អ្នក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ សំនូមពរ​ដល់​អាជ្ញាធរ​ខណ្ឌ​៧​មករា យកចិត្តទុកដាក់​បញ្ហា​នេះ​ផង កុំ​ស​ងំ​ដែរ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ពេក គួរ​គិតដល់ សុខភាព​ប្រជាពលរដ្ឋ សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ស្អាត​ផង ព្រោះ​តំបន់​នេះ​ក៏​ជា​តំបន់​កណ្ដាល​ទីក្រុង និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ច្រើន​ផងដែរ​៕​