ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​​អារ៉ាប៊ីសាអូឌីត​​ទទួល​ស្គាល់​​កំហុស​ ក្រោយ​ការ​វាយប្រហារ​​តាម​អាកាស​ទៅ​លើ​រថយន្ត​ដឹក​សិស្ស​នៅ​យេមែន​​​

261

យេមែន៖ យោង​តាម​​ក្រុម​ចម្រុះ​​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ថា ការ​វាយប្រហារ​​តាម​អាកាស​​របស់​ក្រុម​ចម្រុះ​​ ដែល​ដឹក​នាំ​​ដោយ​​ប្រទេស​អារ៉ាប៊ីសាអូឌីត ​​ទៅ​លើ​​រថយន្ត​ដឹក​​សិស្ស​សាលា ១​គ្រឿង​ក្នុង​ប្រទេស​យេមែន​​ ដែល​បាន​សម្លាប់​មនុស្ស​អស់ ៥១​នាក់​កាល​ពី​ដើម​ខែ​សីហា​​កន្លង​ទៅ ​នោះ​គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​​ឡើយ។

លោក ទួរគី អាល់បីលីគី អ្នក​នាំ​ពាក្យ​​​របស់​​កង​ទ័ព​ចម្រុះ​​ បាន​ធ្វើ​កំណត់​​សម្គាល់​នេះនៅ​ឯ​​សន្និសីទ​កាសែត​មួយ​ ក្នុង​​ទីក្រុង​​រីយ៉ាត​ ២​ថ្ងៃ​បន្ទាប់​ពី​ក្រុម​ស៊ើបអង្កេត​​ឧបទ្ទវហេតុ​​ចម្រុះ​​ បាន​ចេញ​នូវ​​របាយការណ៍​​មួយ​ដែល​​ទាក់​ទង​​ នឹង​ការ​វាយប្រហារ​តាម​អាកាស​ដែល​ បាន​​ប្រល័យ​ជីវិត​​មនុស្ស​អស់​ជា​ច្រើន​នាក់​មក។ អ្នក​នាំ​ពាក្យ​​រូប​នេះ​​បន្ត​ទៀត​ថា យើង​​សូម​ទទួល​យក​​ការ​ស្វែង​រក​ការ​ពិត​​ទាំង​ស្រុង ដោយ​លោក​បញ្ជាក់​ថា ​ការ​វាយប្រហារ​​តាម​អាកាស​នោះ​គឺ​ធ្វើ​ឡើង​​​ខុស​ពេល​វេលា ហើយ​បាន​ធ្វើ​ឲ្យ​មាន​កំហុស​​ជា​បន្ត​បន្ទាប់ ​​តាម​ច្បាប់​​ការ​បាញ់​​កាំភ្លើង​​ត​គ្នា​តែ​ម្ដង​។ ពោល​គឺ​យើង​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​​ទាំង​ឡាយ​ ដែល​បាន​កើត​ឡើង​ដោយ​​យោង​ទៅ​លើ​ច្បាប់​ដែល​ពាក់​ព័ន្ធ​​ ហើយ​នឹង​បទបញ្ញត្តិ៕​

អត្ថបទ៖ មករា